Connect with us

ជីវិតកម្សាន្ដ

Ingfah ម្ចាស់មកុដ Miss Grand Thailand រងបណ្ដឹងទាមទារសំណងជាង ៣៣លានដុល្លារ

បានផុស

នៅ

បវរកញ្ញា Ingfah Waraha ដែលជាម្ចាស់មកុដ Miss Grand Thailand 2022 ​រង​ការ​ចោទប្ដឹង​ពី​ផលិតកម្ម Saengrawee ពីបទរំលោភកិច្ចសន្យា ដោយខាងភ្នាក់ងារផលិតកម្មអះអាងថា នាងមិនទាន់ចប់កុងត្រា តែបែរជាទៅចូលរួម​ប្រកួត​សម្រស់ ​ហើយខាងដើមបណ្ដឹងបាន​ប្តឹង​ទាមទារ​ប្រាក់​សំណងចំនួន ​១២០០​លាន​បាត (ជាង ៣៣លានដុល្លារ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះករណីបណ្ដឹងនេះ លោក Nawat Isarakraisin នាយក និងជាស្ថាបនិកកម្មវិធីប្រកួត Miss Grand International បានចេញមុខការពារបវរកញ្ញា Ingfah យ៉ាងពេញទំហឹង ដោយលោកបានសរសេរបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកមិនអនុញ្ញាតឱ្យនរណាធ្វើបាបកូនស្រីរបស់លោកឡើយ ហើយក្រុមការងារ Miss Grand នឹងរួមកម្លាំងគ្នាឱ្យអស់ពីសមត្ថភាពដើម្បីជួយ Ingfah ព្រមទាំងស្វែងរកមេធាវីល្អម្នាក់មកជួយការពារក្ដីឱ្យនាងផងដែរ។

ងាកទៅសាមីខ្លួនវិញ នាថ្មីៗនេះដែរ នាងបានបង្ហោះសារបង្ហាញពីគំនិតរបស់នាងទាក់ទងនឹងផលិតកម្មដែលជាដើមបណ្ដឹងថា ខាងផលិតកម្មបានទុកនាងចោលជាយូរមកហើយ។ ក្នុងរឿងនេះនាងទេដែលជាអ្នកទទួលភាពអយុត្តិធម៌ពិតប្រាកដ។

ទោះយ៉ាងណា ករណីរឿងក្ដីប្ដឹងផ្ដល់មួយនេះ មហាជននៅមិនទាន់ដឹងការពិតឡើយថាយ៉ាងណា ប៉ុន្តែជាមួយគ្នាដែរ ហ្វេនៗរបស់ Ingfah បាននាំគ្នាបញ្ចេញមតិគាំទ្រនាងយ៉ាងច្រើនលើសលប់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មកុដ Miss Grand International ២០២២ ឆ្នាំនេះស្អាតខ្លាំង រហូតធ្វើឲ្យបវរកញ្ញារំភើបចិត្ត

ចុចអាន៖ សាវតាបវរកញ្ញា Ingfah Waraha ម្ចាស់មកុដ Miss Grand ថៃ ឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម