ជីវិតកម្សាន្ដ
មកុដ Miss Grand International ២០២២ ឆ្នាំនេះស្អាតខ្លាំង រហូតធ្វើឲ្យបវរកញ្ញារំភើបចិត្ត
ទំព័រហ្វេសបុកផ្លូវការ Miss Grand International បានបង្ហាញមកុដជំនាន់ទី៤ រចនាដោយ George Wittels មកពីប្រទេសវេណេហ្ស៊ុយអេឡា ហើយវានឹងក្លាយជាមកុដសម្រាប់អ្នកឈ្នះ នៅក្នុងឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៤។

យ៉ាងណាមិញ ក្រោយផេកផ្លូវការបានប្រកាសពីមកុដជំនាន់ទី ៤ Miss Grand Internationa ២០២២ រួចមក បានធ្វើឲ្យបវរកញ្ញាជាច្រើន ដែលជាបេក្ខនារីរំភើបចិត្តជាខ្លាំង។ ជាពិសេសនោះ គឺម្នាក់ៗបានស្វិតស្វាញ និងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា ដើម្បីធ្វើជាម្ចាស់មកុដជំនាន់ទី ៤នោះឲ្យបាន។


តាមការពិតទៅ កន្លងមកកម្មវិធីប្រកួតសម្រស់មួយនេះ គឺស្ថិតក្នុងក្រសែភ្នែកអ្នកគាំទ្ររួចទៅហើយ។ ជាពិសេសប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំ ខណៈលោក Nawat Israkraisil ជាប្រធានកម្មវិធីប្រកួត Miss Grand Thailand និង Miss Grand International បានខិតខំស្វែងរកភាពចម្រុះនៃវប្បធម៌ ដើម្បីធ្វើឲ្យការប្រលងចេញមកកាន់តែល្អឥតខ្ចោះតាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ដែរថា ប្រទេសដែលធ្វើជាម្ចាស់ផ្ទះលើឆាក Miss Grand International ឆ្នាំនេះ នឹងប្រារព្ធឡើងនៅប្រទេសឥណ្ឌូណេស៊ី។ អ្វីដែលធ្វើឲ្យបវរកញ្ញាកាន់តែមានការរំភើបចិត្តខ្លាំងនោះគឺ ឆ្នាំ២០២៣ ប្រទេសម្ចាស់ផ្ទះគឺប្រទេសវៀតណាម។ ខណៈនៅឆ្នាំ ២០២៤ គណៈកម្មការកំពុងតែពិភាក្សា ហើយឆ្នាំ ២០២៥ កំពុងតែរង់ចាំការប្រកាសជាផ្លូវការតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ការហើយ! វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួត Miss Grand International 2023 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


