វប្បធម៌ ជំនឿ
មិនគួរព្រងើយកន្តើយ ប្រសិនយល់សប្តិជួប “គ្រោះថ្នាក់ចរាចណ៍”
សុបិនជួបគ្រោះថ្នាក់ចរាចរណ៍ ជាប្រផ្នូលនៃការថប់បារម្ភ ក៏ដូចជាបញ្ហាមួយចំនួន ដែលគួរប្រយ័ត្នខ្ពស់ ពុំនោះទេអ្វីៗអាចពិបាកស្រោចស្រង់។ ក្នុងនោះមានដូចជា៖

សុបិនឃើញរថយន្តក្រឡាប់ តែពុំមានគ្រោះថ្នាក់
បកស្រាយថា ក្នុងអំឡុងពេលនេះ អាចនឹងបញ្ហាលុយកាក់ ប៉ុន្តែវានឹងប្រែជាលាភសំណាងវិញ ដោយសារមិត្តភក្តិជួយជ្រោមជ្រែង។
សុបិនឃើញរថយន្តក្រឡាប់ ហើយមានគ្រោះធ្ងន់ធ្ងរ
ក្នុងរយៈពេលនេះ អ្នកនឹងទទួលបានការតំឡើងប្រាក់ខែ ឬមុខតំណែងនៅកន្លែងការងារ។ ជាមួយគ្នាដែរ អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការវិនិយោគ ព្រោះអាចខាតធំ។
សុបិនឃើញរថយន្តបុកគ្នា
នៅក្នុងជីវិតពិតអ្នកអាចជួបគ្រោះថ្នាក់តិចតួចពេលធ្វើដំណើរ ហើយអ្នកត្រូវប្រយ័ត្នផងដែរចំពោះវិបត្តិហិរញ្ញវត្ថុ ដោយសារគ្មាននរណាម្នាក់ជួយអ្នកនោះទេ ពេលជួបបញ្ហាកំលុងពេលនេះ។
សុបិនឃើញរថយន្តបុកម៉ូតូ
ចូរប្រញាប់ព្យាបាល នៅពេលឈឺថ្កាត់តិចតួច ព្រោះវាអាចបង្កទៅជាធ្ងន់ធ្ងរ បើអ្នកព្រងើយកន្តើយ។
សុបិនឃើញរថយន្តធ្លាក់ផ្លូវ ឬធ្លាក់ចូលទឹក
ទស្សន៍ទាយថា ក្នុងរយៈពេលនេះការប្រកបរបររកស៊ីជួញដូរនឹងមានភាពចម្រុងចម្រើន។ ប៉ុន្តែត្រូវប្រយ័ត្នពេលធ្វើដំណើរផ្លូវឆ្ងាយ ឬធ្វើដំណើរពេលយប់៕
អត្ថបទ៖ សន្យា
ចុចអាន៖ បកស្រាយអត្ថន័យ យល់សប្តិឃើញខ្លួនឯងដើរស្រាត
ចុចអាន៖ សុបិន ៥ ប្រភេទ ចាស់ៗជឿថា ម្ចាស់ខ្លួននឹងទទួលបានលាភធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


