KPT+
សុភាសិតចិន ៨ ឃ្លា ឆ្លុះបញ្ចាំងតម្រូវការពិតក្នុងជីវិតរស់នៅនិងជួយដាស់តឿនចិត្ត
ចិន ជាប្រទេសដែលមានវប្បធម៌ ទំនៀមទម្លាប់ដ៏ចំណាស់មួយរបស់ពិភពលោក។ ជនជាតិចិនសម័យដើម មានចំណេះដឹងទូលាយ និងសម្បូរទៅដោយអ្នកប្រាជ្ញ។ ប្រជាជនប្រទេសនេះ មានសាស្ត្រាស្លឹករឹតដែលមានអាយុកាលជាង ៣៥០០ ឆ្នាំដែលបន្សល់ទុកដល់កូនចៅខ្លួនជំនាន់ក្រោយ។ សាស្ត្រាទាំងនោះមានសុភាសិតល្អៗ ទុកអប់រំ ទូន្មានប្រជាជនចិន និងត្រូវបានទទួលស្គាល់ពីជនជាតិដទៃនៅពាសពេញពិភពលោកផងដែរ។
សុភាសិតចិនទាំង ៨ ខាងក្រោមនេះអាចជះឥទ្ធិពលដល់ជីវិតនិងអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលប្រសើរជាងមុនបាន៖
១. “សុភមង្គលមួយអាចបំបែកទុក្ខព្រួយឲ្យខ្ចាត់ខ្ចាយរាប់ពាន់បំណែក”
ធម្មតា ជីវិតយើងរមែងទទួលភាពសោកសៅច្រើនជាងសុភមង្គល។ ប៉ុន្តែសុភមង្គលតែងតែមានអនុភាពខ្លាំងជាងភាពសោកសៅ ហើយពេលដែលយើងរីករាយ វានាំឲ្យយើងអាចឆ្លងកាត់នូវទុក្ខព្រួយរាប់ពាន់បាន។
២. “អ្នកមិនអាចហាមសត្វស្លាបមិនឲ្យហើរពីលើក្បាលបាននោះទេ ប៉ុន្តែអ្នកអាចហាមវាមិនឲ្យធ្វើសំបុកលើសក់របស់អ្នក”
ទោះបីយើងខំប្រឹងចៀសយ៉ាងណាក៏ដោយ រឿងសោកសៅមួយចំនួនក្នុងជីវិត ពិតជាមិនអាចចៀសវាងបាននោះទេ ។ បែបនេះក៏មិនមែនមានន័យថា យើងគួរបណ្ដោយឲ្យទុក្ខសោកគ្របសង្កត់ឡើយ ហើយត្រូវរៀនបណ្ដោយរឿងខ្លះឲ្យរសាត់ទៅតាមពេលវេលាចុះ។
៣. “មនុស្សលះបង់មនសិការរបស់ខ្លួនដើម្បីមហិច្ឆតា សុខចិត្តដុតផ្ទះយកផេះមួយក្ដាប់”
ប្រសិនបើមានមហិច្ឆតាដែលក្បត់ពីមនសិការ អ្នកនោះនឹងងងឹតងងុលរកគោលដៅមិនឃើញ ហើយក៏នឹងមិនទទួលបានអ្វីទាំងអស់។
សតិសម្បជញ្ញៈរបស់មនុស្សរមែងជួយ គេឲ្យមើលឃើញអ្វីល្អ អ្វីមិនល្អ។ ប៉ុន្តែបើមិនស្មោះត្រង់សូម្បីតែសតិសម្បជញ្ញៈរបស់ខ្លួន ចុងក្រោយបុគ្គលនោះសុខចិត្តធ្វើគ្រប់យ៉ាងបំផ្លាញអ្នកដទៃឲ្យតែគេបានសុខ។

៤. “ បើអ្នកជាមនុស្សរារែកមិនអាចធ្វើអ្វីបាន អ្នកមិនគួររំខានដល់អ្នកដទៃដែលកំពុងផុសផុលឡើយ” ។
ប្រសិនបើបោះបង់ បានសេចក្ដីថា អ្នកមិនបានព្យាយាមឲ្យអស់ពីចិត្តឡើយ ហើយនោះអាចមកពីអ្នករមែងគិតអវិជ្ជមានផងដែរ។ ដូច្នេះអ្នកត្រូវទុកភាពអវិជ្ជមានចោលមួយឡែក និងកុំអនុញ្ញាតឲ្យវារំខានដល់ការខិតខំជាវិជ្ជមានរបស់អ្នកផ្សេង ទោះបីភាពអវិជ្ជមាន នោះមកពីអ្នកដទៃមិនមែនមកពីអ្នកក៏ដោយ។
៥. “ទោះបីដើរយឺតប៉ុណ្ណា វាមិនសំខាន់នោះទេ សំខាន់អ្នកមិនព្រមឈប់ដើរ”
អ្វីដែលសំខាន់នៅពេលកំពុងដើរឆ្ពោះទៅរកគោលដៅមិនមែនស្ថិតនៅលើល្បឿនលឿននោះទេ សំខាន់នៅត្រង់ថា អ្នកកំពុងធ្វើចលនាទៅមុខជានិច្ច។ ការប្រញាប់ប្រញាល់ជួនកាលនាំមកនូវលទ្ធផលមិនគាប់ប្រសើរដូចអ្វីដែលខ្លួនចង់បាន ដូច្នេះពេលខ្លះគួរចំណាយពេលបន្តិច ដើម្បីគិតពីសកម្មភាព ជាជាងគិតពីល្បឿន។
៦. “មនុស្សគ្រប់គ្នាច្រើនឃើញពីអំពើហិង្សា ប៉ុន្តែមានមនុស្សតិចណាស់ដែលបានឃើញពីមូលហេតុនៃហិង្សានោះ”
មនុស្សភាគច្រើនមានទំនោរមើលឃើញតែវត្ថុជាក់ស្តែងដែលស្ថិតនៅនឹងមុខ ដោយមិនយកចិត្តទុកដាក់លើបុព្វហេតុឬប្រភពឡើយ។ មនុស្សម្នាក់បានធ្វើអ្វីមួយឆ្គាំឆ្គងឬអត់ វាអាចបណ្ដាលមកពីបុព្វហេតុជាច្រើនដែលលាក់ពីក្រោយនោះ ហេតុនេះ កុំប្រើតែភ្នែកសម្លឹង សូមប្រើចិត្តមើលជាមួយផងដែរ!

៧. “ទោះបីខ្យល់ព្យុះបោកខ្លាំង តែបើអណ្ដូងទឹកជ្រៅ នោះវាមិនអាចរង្គើឡើយ”
ប្រសិនបើអ្នកសប្បាយចិត្តនឹងខ្លួនអ្នក នោះព្យុះភ្លៀងមិនល្អទាំងអស់ដែលកើតឡើងនៅជុំវិញអ្នកប៉ុណ្ណា នឹងមិនប៉ះពាល់ដល់អារម្មណ៍នៃការទទួលយកខ្លួនឯងឡើយ។
៨. “ភាពតានតឹងប្រាប់ពីអ្វីដែលអ្នកគិត រីឯការសម្រាកលំហែប្រាប់ថា អ្នកជានរណា”
អ្នកមិនអាចទទួលបានទេ លុះត្រាតែពិតជាស្គាល់ថាខ្លួនជានរណា។ ប្រសិនបើអ្នកមិនស្គាល់ខ្លួនឯង អ្នកនឹងនៅតែបារម្ភអំពីរឿងដែលអាចកើតឡើងមិនឈប់។ តាមពិតមនុស្សស្មុគស្មាញ ជាបុគ្គលគិតច្រើនជ្រុលនោះឯង។ ដូច្នេះ កុំតានតឹងពេក គួរសម្រាកខ្លះ ដើម្បីរកដំណោះស្រាយបន្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Useful Gen
ចុចអាន៖អត្ថន័យពិតនៃពាក្យថា BE YOURSELF និងវិធីអនុវត្តឲ្យបានឆាប់
ចុចអាន៖ហេតុអ្វីគេអាចដោះស្រាយបញ្ហា ក្នុងជីវិតបានរលូនជាងខ្ញុំ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


