ជីវិតកម្សាន្ដ
អត់ខ្វល់ថាខ្លួនជាតារាល្បី ក្នុងថ្ងៃកំណើត Baifern តែងខ្លួនសាមញ្ញបំផុត
គម្រប់ខួបកំណើតឆ្នាំនេះ Baifern Pimchanok ពុំមានរៀបចំពិធីធំដុំអ្វីឡើយ ហើយនាងថែមទាំងស្លៀកពាក់ថតរូបយ៉ាងសាមញ្ញ ប៉ុន្តែទស្សនិកជនមិនអាចប្រកែកបានទេថា តារាស្រីរូបនេះនៅតែស្អាត និងទាក់ទាញមិនស្រកស្រុតទាល់តែសោះ។

ក្នុងឱកាសថ្ងៃកំណើតឈានចូលវ័យ ៣០ឆ្នាំ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ តារាសម្ដែង Baifern ហាក់មិនខ្វល់ខ្វាយរៀបចំជប់លៀងអធិមអធម ឬតុបតែងខ្លួនហាយសូរនោះទេ នាងគ្រាន់តែថតរូបបង្ហោះប៉ុន្មានសន្លឹក ដើម្បីអបអរថ្ងៃពិសេសរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាបង្ហាញខ្លួនក្នុងទម្រង់បែបណាក្ដី នាងនៅតែជារាជិនីកំពូលសម្រស់មួយរូបរបស់ព្រះរាជាណាចក្រថៃ មិនថមថយឡើយ។
ជាមួយគ្នាដែរ ក្រោយពីបង្ហោះរូបថតអបអរខួបនៅលើគណនី Instagram អ្នកគាំទ្ររបស់ Baifern នាំគ្នាចូលរួមអបអរយ៉ាងព្រោងព្រាត ថែមទាំងមិនភ្លេចឆ្លៀតសរសើរថា តារាសម្ដែងរូបនេះ ស្អាតទាក់ភ្នែកជានិច្ច ទោះស្លៀកពាក់អ្វី ពិតជាសក្តិសម គួរឱ្យស្រឡាញ់៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ម្ដាយ Naphat ចេញមុខមកបញ្ជាក់ទំនាក់ទំនងកូនប្រុសជាមួយ Baifern
ចុចអាន៖ បវរកញ្ញា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ទទួលបានសិទ្ធិរស់នៅប្រទេសកាណាដា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


