ជីវិតកម្សាន្ដ
៤ សន្លឹកពី Baifern ស្អាតពេកអ្នកគាំទ្រនាង ស្មានតែរូបគំនូរ
Baifern Pimchanok ដាក់មួយឈុតនេះស្អាតពេក រហូតដល់ហ្វេនៗស្រឡាំងកាំង ស្មានថាជារូបគំនូរ ដែលតាមការពិតនេះជារូបរបស់នាងសោះ។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះគឺ បើទោះបីជាកាំម៉េរ៉ាបានចាប់ដល់ផ្ទៃមុខរបស់តារាស្រីរូបនេះជិតខ្លាំង សឹងតែប៉ះមុខក្ដី តែយ៉ាងណា គេមិនឃើញសូម្បីតែរន្ធញើស និងស្នាមជ្រីជ្រួញបន្តិចណាឡើយ។
ជាមួយគ្នានេះដែរ Baifern Pimchanok ក៏មានតារាល្បីជាច្រើនរូបក្នុងប្រទេស បានចូលមកខមិនសរសើរនាងយ៉ាងខ្លាំងក្លា ខណៈអ្នកខ្លះលាន់មាត់ថា Baifern ឥលូវកាន់តែស្អាតទៅហើយ! ថតជិតយ៉ាងនេះហើយ នៅតែមិនឃើញមានស្លាកស្នាមលើមុខសូម្បីតែមួយ ពិតជាកំពូលតារាសម្រស់ពិតមែន។ ទន្ទឹមនោះដែរ ក៏មានហ្វេនៗរបស់នាងជាច្រើនបញ្ចេញមតិដូចៗគ្នាថា នាងស្អាតពេក រហូតស្មានតែរូបគំនូរគេគូរផង។

គួររម្លឹកដែរថា តារាសម្ដែងស្រី Baifern Pimchanok ទើបតែបង្ហោះរូបអបអរថ្ងៃកំណើត នាប៉ុន្មានថ្ងៃមុនទេ ខណៈសន្ទុះនៃការគាំទ្រនៃប្រជាប្រិយភាពនាង ហាក់លេចធ្លោខ្លាំងមិនធម្មតាឡើយ៕
សូមទស្សនារូបខាងក្រោម៖




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Mario ឈ្នះពានរង្វាន់ធំ Face Of Asia នៅកូរ៉េខាងត្បូង ផ្អើលហ្វេនអន្តរជាតិ
ចុចអាន៖ឈុតរោមសត្វរបស់ Chompoo គេសរសើរគ្រប់គ្នាថាស្អាតដូចរាជិនី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


