Connect with us

ជីវិតកម្សាន្ដ

តួរឿង “Squid Game” ទម្លាក់ Kim Soo Hyun ក្ដោបយកតំណែង តារាប្រុសស៊ីថ្លៃខ្ពស់បំផុត

បានផុស

នៅ

ទស្សនិកជន​ដែលនិយមតាមដានរឿងភាគកូរ៉េ ប្រាកដជាស្គាល់ Kim Soo Hyun ដែលជាតារាសម្ដែង​ដ៏​ល្បីល្បាញ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ប្រទេស​​កូរ៉េខាងត្បូងមិនខានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិត​ថា​តារា​សម្ដែង​ Kim Soo Hyun ត្រូវ​បាន​មហាជន​ស្គាល់​យ៉ាង​ច្បាស់ថា​ ជា​កំពូល​តារា​ដែល​កាន់​តំណែង​ជា​តារា​ប្រុស​ស៊ី​ថ្លៃ​​ខ្ពស់​បំផុត​ជា​ច្រើន​ឆ្នាំ​ជាប់ៗគ្នា ជាមួយនឹងតម្លៃខ្លួនជាង៣៩ម៉ឺនដុល្លារ ក្នុងមួយ​វគ្គ​ក្ដី។ ប៉ុន្តែ​ថ្មីៗ​នេះ តំណែង​​របស់​លោក​ត្រូវ​បាន​ផ្ដួល ដោយ​តារា​សម្ដែង Lee Jung Jae ដែល​ជា​តួ​ល្បី​ល្បាញ​ក្នុងរឿង “Squid Game” ទៅវិញ ។

ជាមួយគ្នា​នេះ​ដែរ មុន​នេះ​មាន​ព័ត៌មាន​លេច​ឮ​ថា​តួប្រុស​ក្នុងរឿង “Squid Game” កំពុង​រៀបចំ​រដូវ​កាល​ទី ២ ជាមួយ​នឹង​ការ​ថត​រឿង ​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​ក្រោយ ខណៈ Lee Jung Jae បានកិច្ចសន្យា​ដោយចុះហត្ថលេខា​ ដើម្បី​ចូលរួម​គម្រោងនេះរួចហើយ។ ជាល​ទ្ធផល គាត់​នឹង​ទទួលបាតម្លៃខ្លួនក្នុងមួយ​វគ្គនៃរឿង ‘Squid Game’ រដូវកាល​ទី ២ ប្រមាណ ១ ពាន់​លានវ៉ុន ។

បន្ថែមពីនេះ “Squid Game” រដូវកាល​ទី១​ Lee Jung Jae ទទួល​បាន​ត្រឹមតែ ៣០០ លានវ៉ុន ក្នុងមួយ​វគ្គ សរុបចំនួន ៩ ភាគគឺ៣.១ ពាន់លានវ៉ុនប៉ុណ្ណោះ ដែលនេះ​អាច​ហៅ​ថា​ ជា​ជោគជ័យ​ដ៏​ធំ​មួយ​មិន​ធ្លាប់​មានសម្រាប់តារាប្រុសរូបនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jin សមាជិក BTS នឹងចេញបទចម្រៀងទោលចុងក្រោយ មុនបម្រើការងារកងទ័ព

ចុចអាន៖តារាកូរ៉េ ៧ រូប ហ៊ានអះអាងថា មិនប៉ះពាល់គ្រឿងស្រវឹងសូម្បីតែបន្តិច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម