Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ផ្តល់តម្លៃលើសមិទ្ធផលពិព័រណ៍ស្នាដៃសិស្សានុ-សិស្ស ហើយជំរុញឲ្យពួកគេប្រឹងប្រែងបន្តទៀត

បានផុស

នៅ

អភិបាលរងខេត្តកោះកុង ចាត់ទុករាល់សមិទ្ធផលពិព័រណ៍ស្នាដៃសិស្សានុ-សិស្ស ដែលតាំងបង្ហាញលើកដំបូងថា ជាធនធានមនុស្ស ដែលសង្គមជាតិចង់បានពុំអាចខ្វះបាន ដោយជំរុញលើកទឹកចិត្តដល់ពួកគេប្រឹងប្រែងពង្រឹង និងពង្រីកបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីពិព័រណ៍ស្នាដៃសិស្សាក្រោមប្រធានបទ ថ្នាក់រៀនមួយ ស្នាដៃមួយ និងមានស្តង់ពិព័រណ៍ចំនួន២២ស្តង់ លោកស្រី ឈី វ៉ា អភិបាលរងខត្តកោះកុង បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះផលិតផលស្នាដៃរបស់ក្រុមសិស្សានុ-សិស្សមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង វិទ្យាល័យប៉ាក់ខ្លង និងវិទ្យាល័យចាំយាម។

លោកស្រីអភិបាលរងខេត្ត យល់ថា ការបង្កើតឲ្យកម្មវិធីពិព័រណ៍ដាក់តាំងបង្ហាញស្នាដៃក្មួយៗ ដែលសិស្សានុសិស្សនៅពេលនេះ ដើម្បីបង្ហាញឲ្យកាន់តែប្រត្យក្សនូវសមត្ថភាពពិតប្រាដករបស់ពួកគេ ដែលទទួលបានចំណេះដឹងពីគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងជ្រួតជ្រាបកាន់តែច្បាស់ពីសារៈសំខាន់នៃចំណេះវិជ្ជា។

លោកស្រី ឈី វ៉ា អះអាងដែរថា ការផ្លាស់ប្តូរអ្នកសិក្សាប្រកបដោយសក្តានុពល ចំណេះជំនាញ សមត្ថភាព សីលធម៌ និងគុណធម៌ ធានាបានថា ពួកគេមានភារកិច្ច និងកាតព្វកិច្ចទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ សង្គមជាតិ និងពិភពលោកផងដែរ។ លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជន ភ្ញៀវកិត្តិយសទាំងអស់ មេត្តាចូលរួមឧបត្ថម្ភគាំទ្រស្នាដៃក្មួយៗសិស្សានុសិស្ស ព្រមទាំងជំរុញឲ្យមានកម្មវិធីបែបនេះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ម៉្យាងវិញទៀត លោកស្រីជឿមុតមាំថា គ្រូបង្រៀននឹងទទួលបានការជឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់ជា «អ្នកផលិតចំណេះដឹង អ្នកកសាងសមត្ថភាពធនធានមនុស្សពិតប្រាកដ នៅកម្រិតសាលារៀន និងជាដៃគូកែលម្អគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ មិនអាចខ្វះបាន»។

ដោយឡែកលោក ផូ ប៊ុនធឿន នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ថ្លែងបញ្ជាក់ថា ក្រោយរាជរដ្ឋាភិបាលបើកទ្វារប្រទេស និងសាលារៀនឲ្យដំណើរការឡើងវិញ បន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ ធូរស្រាល គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើបង្រៀនបណ្តុះបណ្តាលគ្រប់មុខវិជ្ជា បូករួមនឹងជំនាញបច្ចេកទេសផងដែរ។

លោក ប៊ុនធឿន អះអាងថា សាលារៀនលើកទឹកចិត្តដល់សិស្សានុ-សិស្សគ្រប់បែបយ៉ាង ដើម្បីពួកគេទទួលបានចំណេះដឹងពិតប្រាកដ ឬអាចកែច្នៃវត្ថុ ដែលគេចោលមកធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព ដើម្បីឈានទៅសម្រេចបានអនាគតដ៏ប្រសើររបស់កុមារ និងយុវជនកម្ពុជា៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ពេជ្រ ចរណៃ បំផុសចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរប្រសើរជាងតាមដានរឿងអត់ប្រយោជន៍

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងបរិស្ថាន និងយុវជនសង្គមស៊ីវិល ជំរុញផ្សព្វផ្សាយព្រឹត្តិការណ៍ពិព័រណ៍ និងចែកកូនឈើ នៅខែកក្កដា

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

មនុស្សរាប់រយនាក់នៅ ប៉ាគីស្ថាន កើតជំងឺដាច់សរសៃឈាមខួរក្បាល ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

ការបោះឆ្នោតក្រុមប្រឹក្សានៅខេត្តសៀមរាប បានដំណើរការប្រកបដោយភាពល្អប្រសើរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី៖ ព្រឹត្តិការណ៍ជំនួបម៉ូតូ និងយានយន្ត ក្លាយជាកញ្ចប់ផលិតផលទេសចរណ៍ថ្មីនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម