ព័ត៌មានជាតិ
សម្តេចតេជោ៖ ការរីកចម្រើនសេដ្ឋកិច្ច និងសង្គមធ្វើឱ្យប្រជាជនផ្លាស់ប្តូរពីហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព
ម្ហូបអាហារមានសុវត្ថិភាព មានសារសំខាន់ខ្លាំងណាស់ ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកត្តាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ដើម្បីឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈសុន្ទរកថានៅក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី៩ (៦ វិច្ឆិកា ឆ្នាំ ២០២២) ក្រោមប្រធានបទ«ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខុមាលភាពកាន់តែប្រសើរ»។

សម្តេចបានថ្លែងបន្តថា ការរីកចម្រើនសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនផ្លាស់ប្តូររបៀបរបបរស់នៅ និងការហូបចុកដោយផ្លាស់ប្តូរពីការហូបដើម្បីឆ្អែត មកហូបដើម្បីសុខភាព ហើយឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកប្រធានបទ«អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ» ដើម្បីចូលរួមអបអរការប្រកាសឱ្យប្រើច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហាពិភពលោក កាលពីខែមិថុនា កន្លងទៅ។
បើតាមសម្តេចតេជោ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារ នឹងត្រូវរៀបចំធ្វើឡើងនៅទូទាំងប្រទេស ដោយផ្តោតលើសកម្មភាពជាច្រើន ដូចជា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការពង្រឹងសមត្ថភាពបច្ចេកទេស ការរៀបចំគោលការណ៍ណែនាំ បទប្បញ្ញត្តិបច្ចេកទេស និងស្តង់ដារ និងការពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ប្រកបដោយបរិយាប័ន្ន តម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ ក្នុងនោះ យុទ្ធនាការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារនេះ នឹងត្រូវបន្តធ្វើដូចភ្លៀងរលឹម ដើម្បីផ្សព្វផ្សាយជូនប្រជាជនកកម្ពុជា គ្រប់រូបបានយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃសុវត្ថិភាពម្ហូបអាហារ និងទទួលបានប្ហូបអាហារមានសុវត្ថិភាពក្របកដោយអាហារូបត្ថម្ភ ហើយអាជីវកម្មម្ហូបអាហាររបស់យើងត្រូវបានគោរពទៅតាមគោលការណ៍ណែនាំស្តីពីអនាម័យ សុវត្ថិភាព គុណភាព និងនិរន្តរភាពប្រព័ន្ធផលិតកម្មម្ហូបអាហារ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទដែលពិភពលោកកំពុងជួបបញ្ហាសន្តិសុខស្បៀង និងថាមពល កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបាននូវវិបត្តស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាថែមទាំងបានពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្ម និងម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាពទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក។ រាជរដ្ឋាភិបាល មានការប្តេជ្ញាចិត្តខ្ពស់ដោយឈរលើកត្តាសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះវិស័យសុវត្ថិភាពម្ហូបអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ផ្អែកតាមលទ្ធផលរកឃើញនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ឆ្នាំ ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ២៤ភាគរយ មកត្រឹម ១៦ភាគរយ ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ហាក់នៅដដែលគឺ ៩.៨ភាគរយ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ រដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា រួមទាំងនៅតាមគ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ ក៏ដូចជាអ្នកលក់ម្ហូបអាហារតាមដងផ្លូវ ចូលរួមទាំងអស់គ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមានអនាម័យល្អ មានសុវត្ថិភាព គុណភាពស្របតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


