Connect with us

KPT+

វិធី ៦ យ៉ាង ញ៉ាំតិចតែឆ្អែតយូរ ហើយមិនធ្វើឲ្យធាត់

បានផុស

នៅ

មនុស្សភាគច្រើនពិបាកក្នុងការញ៉ាំអាហារជាខ្លាំង ព្រោះបើញ៉ាំច្រើន នឹងធ្វើឲ្យធាត់ពិបាកសម្រក។ យ៉ាងណាមិញ​ បើយើងញ៉ាំតិច នឹងធ្វើឲ្យឆាប់ឃ្លាន ឬនាំឲ្យឈឺឬអស់កម្លាំងមិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Thidakan Rujipatanakul គឺជាអ្នកឯកទេសផ្នែកថែរក្សាស្បែក និង​ថ្នាំ​ប្រឆាំង​ភាព​ចាស់បា​ន​ប្រាប់ពីអាថ៌កំបាំងមួយចំនួន ដើម្បីជួយយើងឲ្យ​ញ៉ាំ​តិច​ឆាប់ឆ្អែត ​ហើយ​ថែម​ទាំង​មិន​ធ្វើឲ្យ​ធាត់​ទៀតផង។

១ គួរតែមានប្រូតេអ៊ីនល្អនៅក្នុងអាហារ

ការទទួលទានប្រូតេអ៊ីន​ ជួយឲ្យ​អ្នកមានអារម្មណ៍ឆ្អែត​បានយូរ ហើយក៏មិនងាយឃ្លាន។ ដូច្នេះ​អ្នក​គួរ​មាន​តែ​ប្រូតេអ៊ីននៅក្នុងអាហារនីមួយៗ។ ប៉ុន្តែជ្រើសរើសប្រូតេអ៊ីនដែលមានសុខភាពល្អ មាន​សាច់​មាន​ជាតិខ្លាញ់ទាប ដូចជា ត្រី សាច់មាន់ តៅហ៊ូ។ល

២ ញ៉ាំខ្លាញ់ដែលមានសុខភាពល្អដូចជាផ្លែបឺរ ប្រេងអូលីវ គ្រាប់

ខ្លាញ់ល្អនឹងធ្វើឲ្យអ្នកងាយស្រួលញ៉ាំ និងបំពេញក្រពះបានយ៉ាងល្អ ហើយវាល្អសម្រាប់រាងកាយផងដែរ។ ខ្លាញ់ល្អមាននៅក្នុងអាហារជាច្រើនដូចជា ផ្លែបឺរ ប្រេងអូលីវ គ្រាប់ជាដើម។

៣ ផ្តោតលើជាតិសរសៃអាហារ ធញ្ញជាតិទាំងមូល និងបន្លែ

អាហារដែលមានជាតិសរសៃខ្ពស់ ញ៉ាំហើយធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងក្រពះ ហើយក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ រួមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ អាហារសម្បូរជាតិសរសៃរួមមានបន្លែ ជាពិសេសស្លឹកបៃតង និងគ្រាប់ធញ្ញជាតិដែលមិនទាន់ចម្រាញ់។ល។

៤ ទំពារយឺតៗ ផ្តល់ពេលវេលាឲ្យខួរក្បាលមានអារម្មណ៍ឆ្អែត

អ្នក​ដែល​ចំណាយ​ពេល​ញ៉ាំ​អាហារ​មួយ​មុខ ​យ៉ាង​ឆាប់​រហ័ស​ច្រើន​តែ​មាន​អារម្មណ៍​ថា “ឆ្អែត” ជាង​អ្នក​ដែល​ញ៉ាំ​យឺតៗ ហើយ​ទំពារយឺតៗ។ ខួរក្បាល​មិនទាន់​ដឹង​ថា​ អាហារ​ចូល​ដល់​ក្រពះ​ទេ​។ អ្នកដែលញ៉ាំលឿន មានហានិភ័យនៃការញ៉ាំច្រើន រហូតដល់ពួកគេមានអារម្មណ៍ថាឆ្អែត ហើយអ្នកដែលញ៉ាំយឺត ទំនងជាមានអារម្មណ៍ឆ្អែតលឿនវិញ។

៥កុំចាំទាល់តែឃ្លានខ្លាំងពេក

នៅពេលដែលជាតិស្ករធ្លាក់ចុះ ឬឃ្លានខ្លាំង វាធ្វើឲ្យយើងញ៉ាំច្រើនដោយមិនដឹងខ្លួន។ ដូច្នេះ​គួរ​ញ៉ាំ​ឲ្យ​ទាន់​ពេល ហើយ​កុំ​ឲ្យ​ខ្លួន​ឯង​ឃ្លាន​ខ្លាំងទើបហូប។

៦ គេងឲ្យបានគ្រប់គ្រាន់ ប្រសិនបើអ្នកគេងមិនលក់ អ្នកនឹងឃ្លានកាន់តែច្រើន

ការ​គេង​មិន​លក់ នឹង​បន្ថែម​លើ​ការ​ធ្វើ​ពេល​វេលា​ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ យូរជាងនេះ។ ហើយ​អាច​នឹង​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​អាហារ ឬ​បង្អែម​បន្ថែម​ទៀត។ វា​ក៏​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ជាង​មុន​ដែរ។ ដូច្នេះ​ហើយ​ត្រូវ​ចូល​គេង​ហើយ​ក្រោកឲ្យយ​ទាន់​ពេល​វេលា។ វា​នឹង​ជួយ​ដល់​បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ មិន​ឲ្យ​ញ៉ាំ​ច្រើន​ដោយ​ចៃដន្យ។ ហើយច្បាស់ជាមិនធាត់ជាងមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង

ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីផ្លែល្ពៅ ជួយសម្រកទម្ងន់ និងមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក-ចិន ទល់​មុខ​គ្នា​ដោះស្រាយ​ភាព​តានតឹង​ម្ដង​ទៀត ក្រោយ​​ជំនួប​នៅ​កម្ពុជា

ព័ត៌មានជាតិ១២ នាទី មុន

ប្រតិភូយោធាកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ បានចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅសិង្ហបុរី  

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាលខេត្តកោះកុង ហាមមន្ត្រី ដាច់ខាតមិនត្រូវគេចវេះការធ្វើតេស្តរកសារធាតុញៀន

ជីវិតកម្សាន្ដ៣៨ នាទី មុន

តុលាការសម្រេចយល់ព្រមលើសំណើសុំដីការបស់ Min Hee Jin ប្រឆាំងនឹងផលិតកម្ម HYBE

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម