ព័ត៌មានអន្ដរជាតិ
លោក Biden នឹងមិនមកប្រជុំ APEC នៅថៃទេ ព្រោះរវល់ការចៅ (មានវីដេអូ)
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងមិនចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងបាងកក នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកានេះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat។

លោក Tanee និយាយថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងមកចូលរួមជំនួសលោក Biden។
យោងតាមរបាយការណ៍, លោក Biden នឹងត្រូវទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍ចៅស្រីច្បងរបស់គាត់ឈ្មោះ Naomi Biden នៅថ្ងៃទី១៩ខែវិច្ឆិកាក្នុងសេតវិមាន។ Naomi គឺជាកូនស្រីច្បងរបស់លោក Hunter ដែលត្រូវជាកូនប្រុសរបស់លោក Biden។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយថា ប្រជាជនមិនចាំបាច់យកចិត្តទុកដាក់ទៅលើថាតើនរណានឹងតំណាងឲ្យប្រទេសអ្វី មកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនោះទេ។ ការផ្តោតសំខាន់គឺទៅលើប្រទេសណាដែលនឹងមកចូលរួម ឬប្រទេសណាមិនចូលរួម។
អគ្គស្នងការរងនគរបាលជាតិថៃ លោក Damrongsak Kittiprapas បាននិយាយថា មន្ត្រីប៉ូលិសជាង ១៥ ០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខនៅកន្លែងនៃកិច្ចប្រជុំកំពូល APEC ទាំងក្នុង និងក្រៅទីក្រុងបាងកក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អ្នកកាសែតផ្សព្វផ្សាយកិច្ចប្រជុំ APEC នៅថៃ នឹងទទួលបានការម៉ាស្សា ដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


