សុខភាព
ទម្លាប់ ៤ យ៉ាងមានគ្រោះថ្នាក់ដល់សុខភាពតែយើងមិនបានចាប់អារម្មណ៍
សុខភាពជាអ្វីគ្រប់យ៉ាង។ បើទម្លាប់ប្រចាំថ្ងៃរបស់យើងល្អ នឹងផ្ដល់ផលល្អដល់សុខភាព ប៉ុន្តែបើទម្លាប់អាក្រក់ទំាងមិនដឹងខ្លួនរឿងមិនល្អសម្រាប់យើងនៅចំពោះមុខ។
ទាំងនេះជាទម្លាប់ ៤ យ៉ាងដែលយើងតែងតែធ្វើរាល់ថ្ងៃ តែមិនដឹងថាវាគ្រោះថ្នាក់យ៉ាងណាឡើយ៖
១. ផឹកភេសជ្ជៈពីដបប្លាស្ទិក

សារធាតុប្លាស្ទិកពុលតូចៗជាច្រើន ត្រូវបានគេរកឃើញនៅក្នុងដបប្លាស្ទិច ដែលពួកវាអាចប៉ះពាល់ដល់សុខភាពមនុស្ស។ សារជាតិទាំងនេះអាចធ្វើឲ្យកាត់បន្ថយការលូតលាស់ បង្កើនជាតិខ្លាញ់ក្នុងខ្លួន ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធភាពស៊ាំ ប៉ះពាល់ដល់ ប្រដាប់ភេទបុរស និងបង្កើនជំងឺបេះដូងផងដែរ។ ដបទាំងនោះមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់កុមារតូចៗជាងក្រុមមនុស្សដទៃ។
២. ញ៉ាំអាហារក្នុងកញ្ចប់ស្រាប់

ម្ហូបដែលគេខ្ចប់ស្រាប់ មានសារធាតុចិញ្ចឹមតិចជាងម្ហូបស្រស់ ហើយភាគច្រើនអាចបង្កើតជាជំងឺមហារីកបាន ដោយសារវាត្រូវបានគេចម្អិននៅសីតុណ្ហភាពខ្ពស់ពេក។ អាហារទាំងនោះក៏មានសារធាតុអាក្រក់ដែលអាចបង្កឲ្យមានជំងឺទឹកនោមផ្អែមបានទៀតផង។
៣. ទប់ការកណ្ដាស់

ការទប់កណ្ដាស់ អាចធ្វើឲ្យយើងប្រឈមនឹងការផ្ទុះសន្ទះត្រចៀក ដោយសារខ្យល់ដែលកណ្ដាស់នោះ នឹងត្រូវបញ្ជូនទៅស្លឹកត្រចៀករបស់យើង។ ការព្យាយាមទប់កណ្ដាស់អាចធ្វើឲ្យឡើងសសៃឈាមនៅក្នុងភ្នែក ច្រមុះ និងស្លឹកត្រចៀក ហើយអាចផ្ទុះបាន។
៤. មិនបានប្តូរស្រោមខ្នើយ
រៀងរាល់យប់នៅពេលគេង ខ្នើយរបស់យើងបានស្រូបយកស្បែក សក់ និងជាតិប្រេងក្នុងខ្លួន ដែលអាចទាក់ទាញចៃ និងធូលីដីឲ្យលូតលាស់នៅលើខ្នើយ និងអាចធ្វើឲ្យយើងមានអាឡែហ្សីស្បែកបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


