ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ម្លប់នៃសុខសន្តិភាព បានជំរុញឲ្យវិនិយោគិន មានឱកាសវិនិយោគគ្រប់បែបយ៉ាង
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ម្លប់នៃសុខសន្តិភាព បានជំរុញវិនិយោគិនមានឱកាសវិនិយោគ ទាំងការវិនិយោគខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំជាដើម។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធរោងភាពយន្តលេជេនបាយ អាយស៍ មជ្ឈមណ្ឌលកម្សាន្ត ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេស៊ីស, ហាងសម្លៀកបំពាក់ បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និងផលស្មីត ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើបជីបម៉ុង មេហ្កាម៉ល ២៧១ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣។

លោកជំទាវ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ក្រោមដំបូលនៃម្លប់សុខសន្តិភាព។

ជាក់ស្តែងវត្តមាន រោងភាពយន្តស្តង់ដារអន្តរជាតិ លេជិនបាយអាយស៍ មជ្ឈមណ្ឌលកម្សាន្តបែបអប់រំសម្រាប់កុមារ និងយុវវ័យ ស៊ូភើ ឌូហ្ស៊ី, នីអូហ្គេម អូអេ និងហាងសម្លៀលបំពាក់ដ៏ល្បីចំនួន ៣ទៀត រួមមាន បាឡាបាឡា, ឡូវ ម៉ូស៊ីណូ និង ផលស្មីត បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារជីបម៉ុងម៉ល ២៧១ ក្រោមជំនឿទុកចិត្តយ៉ាងមុតមាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល ផងដែរ។

លោកជំទាវ ម៉ែន សំអន ក៏សង្ឃឹមយ៉ាងម៉ុតមាំថា វត្តមានហាងទាំង ៦នេះ នឹងចូលរួមយ៉ាងសកម្មក្នុងការបម្រើសេវាឲ្យបានល្អជូនដល់អតិថិជន និងបានធ្វើឲ្យផ្សារទំនើបជីបម៉ុងមេហ្គាមល ២៧១នេះ នឹងក្លាយទៅជាផ្សារទំនើប និងប្រជុំទៅដោយហាង ដែលមានម៉ាកល្បីៗ។ ម៉្យាងទៀត មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្ម ភាពអាជីវកម្ម របស់អាជីវករក្នុងស្រុកប៉ុណ្ណោះទេ។
ប៉ុន្តែវាបានឆ្លុះបញ្ចាំងឲ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និងការខិតខំទាក់ទាញការ វិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្តបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបំពេញតាមសេចក្តីត្រូវការរបស់អតិថិជនតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


