Connect with us

កីឡា

មាន​​ការ​​សង្ស័យ​ Nick​ Taylor​ អាច​​ចូល​​ព្រះ​​ខ័នរាជ​​ស្វាយរៀង​

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ខ្មែរ-អាមេរិក Nick Taylor បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ក្លឹប​ Orlando City B ​នៅ​សហរដ្ឋ​អាមេរិក​ហើយ​កាល​ពី​​យប់​មិញ និង​បាន​បង្ហាញ​ពី​ក្តី​រំភើប​ក្នុង​ការ​ចាប់​ផ្តើម​ទំព័រ​ជីវិត​បាល់ទាត់​ថ្មី​នៅ​ក្លឹប​ផ្សេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nick បាន​សរសេរ​ថា ៖«ខ្ញុំ​សូម​អរគុណ​គ្រប់​យ៉ាង​​ចំពោះ​ទី​ក្រុង​ដែល​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ។ រំភើប​រីក​រាយ​សម្រាប់​ទំព័រថ្មី​នា​ពេល​ខាង​មុខ»។ បែប​នេះ​ក្តី​ កីឡាករ​មិន​បាន​បង្ហាញ​ពី​សញ្ញា​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ក្លឹប​ថ្មី​ដែល​រូប​គេ​នឹង​ចូល​រួម​ឡើយ មិន​ដឹង​ថា នៅ​អាមេរិក ឬ​ប្រទេស​ផ្សេង។

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ផុស​របស់​ Nick Taylor ត្រូវ​បាន​គេ​តាមដាន​ឃើញ​​ថា ជីតា​របស់​ខ្លួន​បានផុស​ពី​ចៅ​របស់​លោក​ចូល​រួម​ជា​មួយ​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ក្លឹប​ស្ថិត​នៅ​ក្នុង​កំណើត​របស់​​លោក​។ យ៉ាង​ណា ការ​ផុស​របស់​ជីតា ត្រូវ​បាន​លុប​ចោល​វិញ​ក្នុង​រយៈ​ពេល​មិន​ដល់​១​ម៉ោង​​ក្រោយ។

ការ​ប្រកាស​ពី​សាមី​ខ្លួន ឬ​ពី​នរណា​ម្នាក់​ពាក់​ព័ន្ធ​​ក្លឹប​ថ្មី​ធ្វើ​ទៅ​បាន​ទាល់​តែ​ក្លឹប​ប្រកាស​​ទើបក្លាយ​ជា​ព័ត៌មាន​ផ្លូវ​ការ។

កន្លង​មក Nick Taylor មាន​ព័ត៌មាន​ពាក់​នឹង​ការ​ចូល​រួម​ជា​មួយ​ក្លឹប​មួយ​ចំនួន​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​ដូច​ជា បឹងកេត និង​ភ្នំពេញ​ក្រោន​ជា​ដើម ប៉ុន្តែ​មិនទាន់​មាន​ក្លឹប​នៅ​កម្ពុជា​ណា​មួយ​ប្រកាស​ជា​ផ្លូវ​ការ​ឡើយ។

បើ​នៅលើគណនី​ Wikipedia របស់​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​សាមី​ខ្លួន​កីឡាករ Nick Taylor ត្រូវ​បាន​ដាក់​បញ្ចូល​ហើយ ប៉ុន្តែ​ប្រភព​នេះ​មិន​អាច​យក​ជា​ការ​បាន​ឡើយ។ វា​ជា​គណនី​ដែល​នរណា​ក៏​អាច​ចូល​ដាក់​បាន​ដែរ។

សូម​បញ្ជាក់​ថា រដូវ​កាល​២០២២​កន្លង​ទៅ​នេះ Nick Taylor លេង​ឲ្យ​ក្លឹប​ Orlando City B ដោយ​បង្ហាញ​ខ្លួន​២២​ប្រកួត​រក​បាន​១​គ្រាប់ ហើយ​ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ដែល​​បង្ហាញ​ខ្លួន​បាន​៥លើក​​ក្នុង​នោះ​មិត្តភាព​២​​លើក និង​ក្នុង​ពាន​រង្វាន់ AFF Championship ៣លើក ​រក​បាន​១គ្រាប់​ឲ្យ​ជម្រើស​ជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម