ព័ត៌មានជាតិ
ក្រសួងវប្បធម៌អំពាវនាវឲ្យយុវជនខ្មែរយកទិវានៃក្តីស្រលាញ់ទៅជួយដល់ជនងាយរងគ្រោះក្នុងសង្គមវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនខ្មែរយកទិវានៃក្តីស្រលាញ់ដែលនឹងឈានចូលដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ទៅគោរពស្រលាញ់ឱពុកម្តាយ ក្រុមគ្រួសារ និងជនរងគ្រោះនៅក្នុងសង្គមវិញជាជាងទៅប្រព្រឹតត្តិនូវទង្វើមិនគប្បីផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ និងសេចក្តីថ្ងៃថ្នូរដ៏ផូរផង់របស់ខ្មែរយើង។

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលទើបទទួលបាននៅរសៀលថ្ងៃទី១២កុម្ភៈនេះ បានឲ្យដឹងថា បច្ចុប្បន្នទិវានៃក្តីស្រលាញ់បាននិងកំពុងជ្រាបចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជនបណ្ដាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភាន់ច្រឡំនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។
ក្រសួងបានបន្តថា ក្នុងបរិការណ៍នេះប្រជាជនជាពិសេសយុវជនកម្ពុជាត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណីដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារនិងឥទ្ធិពលនៃវប្បធម៌ទំនៀមទម្លាប់ពីខាងក្រៅដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថនិងបរិបទនៃសង្គមរបស់មនុស្សក្នុងគោលដៅរក្សាឲ្យបាននូវអត្តភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានអ្វីចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។
ក្រសួងបានណែនាំថាទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរជាឱកាសក្នុងការចែកចាយនិងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយនិងសន្តានចិត្តស្មោះសចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍ក្រុមគ្រួសារឪពុកម្ដាយប្ដីប្រពន្ធកូនចៅនិងចំពោះអ្នកដែលមាននៅក្នុងសង្គមជាមួយគ្នាដូចជាជនពិការកុមារកំព្រានិងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើមក្រោមរូបភាពការជួបជុំពិភាក្សាគ្នាឬទទួលទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយការសរសេរលិខិតជូនពរការជួនអំណោយផ្សេងៗដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណបុព្វការីជននិងចំពោះសង្គមជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសយុវជនសូមចូលរួមផ្សព្វផ្សាយអប់រំពន្យល់ណែនាំក្រើនរំលឹកដល់បងប្អូនកូនចៅក្នុងគោលបំណងប្រើប្រាស់ទិវានេះអោយស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់គ្រួសារពិសេដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


