ជីវិតកម្សាន្ដ
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
Janie Tienphosuwan គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូដជនជាតិថៃដើមកំណើតអាមេរិកាំង ដែលកំពុងទទួលបានប្រជាប្រិយភាពពាសពេញប្រទេស។ នាងជាតារាស្រីដែលតស៊ូសម្ដែងតាំងពីតួរាយរង និងតួសម្ដែងតូចតាមក្នុង MV ចម្រៀង ទម្រាំទទួលបានភាពល្បីល្បាញនៅក្នុងស្រុក និងឈានដល់អន្តរជាតិ។

ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យកម្សាន្តជិត ២០ឆ្នាំ Janie ធ្លាប់បរាជ័យជាច្រើនលើកច្រើនសារ ព្រមទាំងជួបរឿងជូរចត់ទាំងក្នុងអាជីព និងជីវិតគូ រហូតមានពេលខ្លះនាងសឹងតែបោះបង់សិល្បៈចោលទៅហើយ។ ទោះយ៉ាងណា បច្ចុប្បន្ន Janie Tienphosuwan បានក្លាយជារៀមច្បងមួយរូប និងកំពុងប្រកាសប្រឡូកចូលក្នុងវិស័យសិល្បៈវិញយ៉ាងពេញទំហឹង។

ដោយសារកេរ្តិ៍ឈ្មោះ រូបសម្រស់ និងប្រជាប្រិយភាពក្នុងនាមជាខ្ញីចាស់លំដាប់ជួរមុខ Janie កំពុងត្រូវប៉ាន់ខ្លាំងខាងថតស្ពត និងបង្ហាញម៉ូដ។ ក្រៅពីសម្ដែង នាងជាតារាបង្ហាញម៉ូដដ៏ពេញនិយម ដោយតារាស្រីវ័យ ៤១ឆ្នាំរូបនេះគឺជាអ្នកផ្សព្វផ្សាយយីហោគ្រឿងសម្អាង កាបូបនារី គ្រឿងអលង្ការ សម្លៀកបំពាក់ រួមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះនាងធ្លាប់មានវត្តមានលើក្របទស្សនាវដ្ដីអន្តរជាតិជាច្រើនច្បាប់ និងធ្លាប់ដើរម៉ូដនៅបរទេសផងដែរ។

បច្ចុប្បន្ន Janie ជាតារាស្រីដែលមានបំផុតម្នាក់ ក្នុងបញ្ជីតារាសម្ដែងស្រីលំដាប់ប្រទេស ព្រោះតែមួយឆ្នាំៗនាងរកបានចំណូលរាប់សែនដុល្លារឯណោះ។ យោងតាមការវិភាគរបស់ Wikipedia, Forbes និង Business Insider ឆ្នាំ២០២៣នេះ Janie Tienphosuwan ជាម្ចាស់ទ្រព្យសម្បត្តិ ៥លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិទាំងនេះ មិនរាប់បញ្ចូលនូវកេរមរតកពីឪពុកម្ដាយ និងទ្រព្យសម្បត្តិរួមជាមួយស្វាមីរបស់នាងឡើយ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
ចុចអាន៖ ប្រឡូកសិល្បៈជិត ៣០ឆ្នាំ Kwan សល់ទ្រព្យមិនច្រើនទេក្នុងដៃ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ