Connect with us

ជីវិតកម្សាន្ដ

Hailey មានអ្នកតាមដានក្លែងក្លាយលើ IG ច្រើនជាង Kylie Jenner និង Selena ខណៈកំពុងមានរឿងដៀមដាមគ្នា

បានផុស

នៅ

រឿងទាំងអស់ចាប់ផ្ដើមបន្ទាប់ពី Selena Gomez បង្ហោះវីដេអូម៉ូដរោមចិញ្ចើម ហើយ Kylie Jenner និង Hailey Bieber ក៏បង្ហោះរូបរោមចិញ្ចើមភ្ជាប់ជាមួយសារដែលធ្វើឲ្យអ្នកតាមដានសន្និដ្ឋានថាពួកគេដៀមដាមដាក់ Selena ច្បាស់ណាស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ Selena នាំគ្នា unfollow IG របស់ Kylie និង Hailey រាប់លាននាក់បណ្ដាលឲ្យមហាសេដ្ឋីវ័យក្មេង Kylie ធ្លាក់ចំនួនអ្នកតាមដានមកក្រោម Selena វិញ ។

បច្ចុប្បន្ន Selena មានអ្នកតាមដាន ៣៩១ លាននាក់ ប៉ុន្តែអ្នកតាមដានក្លែងក្លាយមានត្រឹមតែ ២៥,២៧ ភាគរយប៉ុណ្ណោះ ឬស្មើនឹង ៩៨,៣៧៦,១១០ លាននាក់ ចំណែក Kylie វិញធ្លាប់មានអ្នកតាមដាន ៣៨០ លាននាក់ ឥលូវនេះនាងធ្លាក់លេខសល់ត្រឹមតែ ៣៧៩ លាននាក់ ហើយ Followers ក្លែងក្លាយរបស់នាងមាន ២៦,៤៦ ភាគរយគឺច្រើនជាង Selena ទៅទៀត ។ 

អ្នកស្រី Hailey ភរិយា Justin Bieber មានអ្នកតាមដានតិចជាងគេ មិនមានន័យថានាងអត់ Followers ក្លែងក្លាយទេ ការពិត Hailey មានអ្នកតាមដានក្លែងក្លាយដល់ទៅ ២៩,៦២ ភាគរយឯណោះ ឬស្មើនឹង ១៤,៩៨៧,៧២០ នាក់នៃចំនួនសរុប ៤៩,៨ លាននាក់ ។

ទោះអ្នកទាំងបីព្យាយាមបកស្រាយពីការយល់ច្រឡំយ៉ាងណាក៏ដោយ មហាជនហាក់ដូចជាមិនបន្ធូរដៃដល់ Kylie និង Hailey សោះ សូម្បីតែផលិតផលដែលពួកគេលក់ក៏អ្នកគាំទ្រប្រកាសឈប់ទិញប្រើដែរថែមទាំងលើកម៉ាក Rare Beauty របស់ Selena ឲ្យលេចធ្លោជាងទៀតផង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ Selena ទម្លាក់ Kylie ក្លាយជាតារាស្រីមានអ្នកតាមដាន IG ច្រើនជាងគេលើលោក

ចុចអាន ៖ មកដឹងកាន់តែច្បាស់ ពីជំងឺប្រចាំកាយរបស់ Selena Gomez

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម