ជីវិតកម្សាន្ដ
បវរកញ្ញា ថៃ និង វៀតណាម សុទ្ធតែរងនូវពាក្យជេរប្រមាថ ពីសំណាក់មហាជនដូចគ្នា
ម្ចាស់មកុដ Miss Grand International 2021 នាង Nguyễn Thúc Thùy Tiên និងម្ចាស់ជយលាភី Miss Grand Thailand ព្រមទាំងជាលំដាប់រង Miss Grand International ឆ្នាំ ២០២២ បវរកញ្ញា Engfa Waraha សុទ្ធតែមានរឿងរ៉ាវស្រដៀងគ្នា ពាក់ព័ន្ធនឹងការជេរប្រមាថពីសំណាក់អ្នកលេងអ៊ីនធឺណិតកប់ៗមាត់ ពីរឿងតុបតែងខ្លួន។
ដោយឡែកកាលពីពេលថ្មីៗនេះ បវរកញ្ញាថៃ Engfa Waraha បានបង្ហោះរូបភាពថ្មី ជាមួយនឹងរូបរាងប្លែកខុសពីមុនដែលមនុស្សជាច្រើនស្ទើរតែមើលមិនស្គាល់ថាជានាងផង។

រាជិនីសម្រស់កើតក្នុងឆ្នាំ ១៩៩៥ រូបនេះ បានជ្រើសរើសពាក់សក់ពណ៌លឿងខ្លីបាំងមុខ ដើម្បីជួយឲ្យមើលទៅក្មេងជាងវ័យប៉ុន្មានឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅគំរូសក់នេះគឺខុសពីធម្មជាតិ ហើយមិនមានសភាពទន់ដូចសក់ពិតៗនោះទេ។ នាងត្រូវបានអ្នកលេងអ៊ីនធឺណិតចេញមកមកពន្លះថា នាងមិនត្រឹមលេងខ្លួនសិចស៊ីជ្រុលហួសហេតុពេលឡើងឆាកម្ដងៗនោះទេ។ ក្នុងនោះ Engfa ក៏មានការតុបតែងខ្លួនខុសពីរូបដើម រហូតមើលទៅមិនសមនឹងរូបរាងនាងទាល់តែសោះឡើយ។

ចំណែកឯនាង Thuy Tien ក៏ជាជនរងគ្រោះនៃការពាក់សក់ដូចគ្នាផងដែរ ខណៈពេលធ្វើដំណើរទៅប្រទេសថៃ ដោយទៅចូលរួមកម្មវិធីជាមួយលោក ណាវ៉ាត់។ រាជិនីសម្រស់កើតឆ្នាំ ១៩៩៨ ម្តងនេះ ត្រូវក្រុមអ្នករៀបចំឲ្យនាងពាក់សក់ពណ៌ស្រាលបាំងមួយចំហៀងមុខ រហូតធ្វើឲ្យមានការរិះគន់ថា សក់ដែលនាងពាក់មិនស៊ីនឹងមុខទាល់តែសោះ។ លើសពីនេះ សក់នាងពាក់ក៏បានធ្វើឲ្យមុខបវរកញ្ញាវៀតណាមរូបនេះកាន់តែចាស់ជាងវ័យថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖១២ ឈុតដែល Engfa ធ្លាប់ស្លៀកឡើងឆាក សុទ្ធតែរងភាពចម្រូងចម្រាសថាសិចស៊ីហួសហេតុពេក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


