ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន ហៅលោក បៃដិន ជា “មនុស្សចាស់ដែលគ្មានអនាគត”
លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃសៅរ៍នេះបានរិះគន់ពាក្យសម្ដីរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន អំពីការបញ្ចប់របបក្រុងព្យុងយ៉ាង បើហ៊ានវាយប្រហារលើក្រុងវ៉ាស៊ីនតោន ថាមិនសមហេតុផល ហើយថែមទាំងបានហៅលោក បៃដិន ថាជា “មនុស្សចាស់ដែលគ្មានអនាគត” ផងដែរ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកស្រី គីម យូជុង ថា “វាដូចជាមិនសមហេតុផលសោះដែលប្រមុខរដ្ឋមួយហ៊ានប្រើពាក្យ “បញ្ចប់របបកូរ៉េខាងជើង” នៅក្រោមក្រសែភ្នែករបស់ពិភពលោកទាំងមូល” ។
អនុប្រធាននាយកដ្ឋាននៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្សពលករកូរ៉េរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជាការលើកឡើងខុសទំនងពីបុគ្គលមួយរូបដែលដូចជាស្ថិតនៅក្នុងដំណាក់កាលចាស់វង្វេងវង្វាន់ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបន្ទុកផ្នែកសន្តិសុខ និងអនាគតរបស់សហរដ្ឋអាមេរិក ហើយលោកជាមនុស្សចាស់ដែលគ្មានអនាគត ដោយសារតែបម្រើការងារច្រើនពេកក្នុងអាណត្តិរបស់លោក” ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយមេដឹកនាំកូរ៉េខាងត្បូងលោក យូន ស៊ុកយុល នៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះ, លោក បៃដិន បាននិយាយថា ការវាយប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើងលើសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងនាំឲ្យមានសេចក្ដីវិនាសនៃរបបទីក្រុងព្យុងយ៉ាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ លោក Shoigu ៖ អាមេរិក ចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខផ្នែកយោធាជាមួយ រុស្ស៊ី និងចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


