ជីវិតកម្សាន្ដ
ជី ដេវីត ថា ក្ដីស្រមៃកាលពី ១២ ឆ្នាំមុន ត្រូវបានសម្រេចជាច្រើនក្នុងឆ្នាំនេះ
តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devith គេសង្កេតឃើញថា សម្រាប់ទីផ្សារសិល្បៈរបស់លោកបច្ចុប្បន្ននៅតែមានសន្ទុះទីផ្សារគាំទ្រច្រើន មិនចាញ់តារារួមជំនាន់ឯទៀតឡើយ។ ម្យ៉ាងទៀត លោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដើម្បីប្រជែងទីផ្សារសិល្បៈបច្ចុប្បន្ន។

ស្របពេលអាជីពសិល្បៈបានបោះជំហានទៅមុខដោយភាពរលូនគួរជាទីមោទនៈនេះដែរ តារាចម្រៀងខ្ពស់ស្រលះ លោក ជី ដេវីត បានទម្លាយឲ្យដឹងថា សម្រាប់ក្តីស្រមៃរបស់លោក កាលពី ១២ ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ។ ខណៈថ្មីៗនេះ លោកក៏បានបង្ហាញក្ដីរំភើបក្នុងថ្ងៃប្អូនស្រីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យា ឯកទេសបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

បង្ហាញអារម្មណ៍រំភើបអបអរដល់ប្អូនស្រីភ្ជាប់នឹងភាពជោគជ័យរបស់ខ្លួន លោក ងួន ចាន់ដេវីដ បានលើកឡើងថា «ក្នុងថ្ងៃប្អូនស្រីរបស់ខ្ញុំបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យបុរាណវិទ្យាឯកទេសបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ក្ដីស្រមៃរបស់ខ្ញុំកាលពី១២ ឆ្នាំមុន ត្រូវបានសម្រេចជាច្រើននៅក្នុងឆ្នាំនេះ»។

តារាចម្រៀងរ៉េបស្ថិតក្នុងស្រទាប់យុវវ័យលោក ជី ដេវីត បាននិយាយបន្ថែមទៀតថា លោកត្រូវកំណត់គោលដៅថ្មីទៀតសម្រាប់ជំនាន់ក្រោយ។ លោកថា ក្នុងនាមលោកជាបងប្រុស ជាឪពុក ជាម្ដាយផង «I’m so Proud of you My Dariya»។ តាមរយៈការបង្ហាញនេះបានធ្វើឲ្យអ្នកគាំទ្រលោកមួយចំនួនអបអរជាមួយការបង្ហាញក្តីរំភើបជូនលោក៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


