ជីវិតកម្សាន្ដ
Song Hye Kyo បញ្ចេញសម្រស់នៅឯពិធីជប់លៀងរបស់ Chaumet
លេចមុខក្នុងរាត្រីជប់លៀងរបស់ម៉ាកគ្រឿងអលង្ការ Chaumet ក្នុងនាមជាទូតសុឆ្ទៈ Song Hye Kyo បានក្លាយជាចំណាប់អារម្មណ៍របស់ paparazzi ជាមួយនឹងរូបរាងដ៏ល្អឥតខ្ចោះរបស់នាង។

ក្នុងនាមជាតារាសម្ដែងល្បីឈ្មោះមួយរូបនៅទឹកដីគីមឈី Song Hye Kyo មិនដែលធ្វើឲ្យទស្សនិកជនខកចិត្តនឹងការសម្ដែងរបស់នាងឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សម្រស់កើតក្នុងឆ្នាំ ១៩៨១ ត្រូវបានគេដាក់ឈ្មោះថា “កំណប់សម្រស់ជាតិ” ឬ “ជញ្ជាំងនៃភាពស្រស់ស្អាត” របស់ប្រទេសកូរ៉េ ខណៈនាងតែងបានបង្ហាញភាពស្រស់ស្អាត និងមន្តស្នេហ៍ដ៏អស្ចារ្យម្តងទៀតនៅក្នុងព្រឹត្តិការណ៍នេះ។
ដូចសព្វមួយដង Song Hye Kyo នៅតែផ្តល់អាទិភាពក្នុងការជ្រើសរើសសំលៀកបំពាក់សាមញ្ញៗ ប៉ុន្តែប្រណិតស្មើគ្នា ដើម្បីចូលរួមព្រឹត្តិការណ៍សំខាន់ៗ។ ការត្រលប់មកវិញលើកនេះ នាងស្លៀករ៉ូបពណ៌ស បញ្ចេញដើមទ្រូង រួមជាមួយនឹងខ្សែកដ៏ប្រណិត ដែលទាំងអស់នេះ ធ្វើឲ្យរូបរាងទាំងមូលរបស់តារាស្រីរូបនេះ មើលទៅឆើតឆាយនិងប្រណិតខ្លាំងណាស់។
នេះក៏មិនមែនជាលើកទីមួយទេ ដែល Song Hye Kyo ទាក់ទាញការចាប់អារម្មណ៍ ពេលបង្ហាញខ្លួនជាទូតសុឆន្ទៈ។ មុននោះ តួឯកស្រីរឿង «The Glory» ពេលទៅចូលរួមកម្មវិធីរបស់ Chaumet ហើយរាល់ការបង្ហាញខ្លួនគឺដូចជា ស្នាដៃឯកសម្រស់ធ្វើឲ្យអ្នកគាំទ្រពិបាកនឹងបំភ្លេច៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដែងភាពយន្តរោលរាលដូចគ្នា Jennie រងការរិះគន់ ខណៈ Song Hye Kyo ត្រូវគេសរសើរសមត្ថភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


