ព័ត៌មានអន្ដរជាតិ
លោក Blinken និយាយដោយឥតលាក់លៀម ក្នុងកិច្ចពិភាក្សាជាមួយសមភាគី ចិន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបពិភាក្សាដោយឥតលាក់លៀម ជាមួយសមភាគីចិន នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅក្នុងប្រទេសចិន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក, លោក Blinken បានសង្កត់ធ្ងន់លើតម្រូវការផ្នែកការទូត និងរក្សាបណ្តាញទំនាក់ទំនងឲ្យបើកចំហ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ក៏បានប្រាប់លោក Blinken ផងដែរថា ទីក្រុងប៉េកាំង បានប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងស្ថិរភាពនិងស្ថាបនាជាមួយសហរដ្ឋអាមេរិក។
លើសពីនេះ លោក Qin និយាយទៀតថា តៃវ៉ាន់គឺជាហានិភ័យដ៏ធំ សម្រាប់ទំនាក់ទំនងចិន-អាមេរិក ហើយចាត់ទុកបញ្ហាកោះនេះថាជា “ផលប្រយោជន៍ស្នូលរបស់ចិន”។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Blinken គឺជាដំណើរលើកដំបូងរបស់អ្នកការទូតកំពូលអាមេរិក ទៅកាន់ប្រទេសចិនក្នុងរយៈពេលជិតប្រាំឆ្នាំ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលបានគ្រោងទុកក្នុងខែកុម្ភៈ គឺត្រូវបានលុបចោល បន្ទាប់ពីបាឡុងដែលគេសង្ស័យយកការណ៍ឲ្យចិន ហោះចូលដែនអាកាសអាមេរិក។
ទោះបីជាមានរឿងរ៉ាវយ៉ាងនេះក៏ដោយ ប៉ុន្តែលោក Qin នៅតែទទួលស្វាគមន៍លោក Blinken កាលពីព្រឹកថ្ងៃអាទិត្យទី១៨ខែមិថុនា នៅឯវិមានរដ្ឋ Diaoyutai។
សង្រ្គាមនៅអ៊ុយក្រែន, ជម្លោះពាណិជ្ជកម្មលើបច្ចេកវិទ្យាកុំព្យូទ័រទំនើប, ការរីករាលដាលនៃគ្រឿងញៀន Fentanyl នៅសហរដ្ឋអាមេរិក និងបញ្ហាសិទ្ធិមនុស្សរបស់ចិន គឺសុទ្ធតែជាប្រធានបទដែលអាមេរិក ត្រូវយកមកពិភាក្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


