ព័ត៌មានអន្ដរជាតិ
លោក Blinken បញ្ជាក់គោលបំណង សម្រាប់ដំណើរទស្សនកិច្ចទៅ ចិន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃសុក្រទី១៦ខែមិថុនាថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិននាពេលខាងមុខ គឺមានគោលបំណងជំរុញទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង ដោយការដោះស្រាយភាពខ្វែងគំនិតគ្នា និងចៀសវាងការគណនាខុសណាមួយ។

លោក Blinken និយាយថា “ការប្រកួតប្រជែងខ្លាំង គឺទាមទារឲ្យផ្នែកការទូតត្រូវធានាថា ការប្រកួតប្រជែង នឹងមិនឈានទៅដល់ការប្រឈមមុខដាក់គ្នា ឬជម្លោះនោះទេ។ នោះហើយជាអ្វីដែលពិភពលោកចង់បានពីទាំងសហរដ្ឋអាមេរិក និងចិន”។
គួរបញ្ជាក់ថា លោក Blinken នឹងធ្វើកិច្ចពិភាក្សានៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ ក្នុងទីក្រុងប៉េកាំង សម្រាប់ដំណើរលើកដំបូងរបស់អ្នកការទូតអាមេរិកកំពូល នារយៈពេលជិតប្រាំឆ្នាំមកនេះ។
ដំណើរនេះ ត្រូវបានរៀបចំសាជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិក បានលុបចោលដំណើរទស្សនកិច្ចរបស់លោក Blinken ទៅទីក្រុងប៉េកាំងកាលពីខែកុម្ភៈ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និយាយថា ខ្លួនបានរកឃើញបាឡុងចារកម្មចិន ហើយក្រោយមកបានបាញ់ទម្លាក់បាឡុងនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក Blinken ផ្អាកដំណើរទស្សនកិច្ចទៅចិន ដោយសារបាឡុងហោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


