Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រតិកម្មខ្លាំងៗ ក្រោយប្រធានាធិបតីអាមេរិក ហៅលោក ស៊ី “ជនផ្តាច់ការ”

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ក្រសួងការបរទេសចិន បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលប្រដូចមេដឹកនាំចិន ស៊ី ជីនពីង ទៅនឹង “ជនផ្តាច់ការ” ថាជា “ការញុះញង់នយោបាយដោយបើកចំហ” ។

លោក ចូ​ បៃដិន (ឆ្វេង) និងលោក ស៊ី ជីនពីង (រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកាក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោក បៃដិន និយាយថា លោក ស៊ី ខឹងសម្បាចំពោះឧប្បត្តិហេតុមួយកាលពីខែកុម្ភៈ នៅពេលបាឡុងរបស់ចិន ហោះពីលើសហរដ្ឋអាមេរិក មុនពេលត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង។

ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងគោលបំណងស្តារចំណងទាក់ទងឡើងវិញ ដើម្បីចៀសវាងជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។

លោក បៃដិន និយាយថា  “មូលហេតុដែលលោក ស៊ី ជីនពីង ខឹងខ្លាំង គឺពេលដែលខ្ញុំបាញ់ទម្លាក់បាឡុងដែលផ្ទុកឧបករណ៍ចារកម្មនៅក្នុងនោះ។​ វាគឺជាភាពអាម៉ាស់ខ្លាំងណាស់សម្រាប់ជនផ្តាច់ការ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង”។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ ក្រសួង​ការ​បរទេស​ចិន ​បាន​ហៅ​ការ​លើក​ឡើង​របស់​លោក បៃដិន ថា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើចបំផុត។

អ្នកនាំពាក្យក្រសួង លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា “ការកត់សម្គាល់របស់ភាគីអាមេរិក គឺគួរឲ្យអស់សំណើចណាស់ និងគ្មានទំនួលខុសត្រូវ។ ពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីសារការទូត និងសេចក្តីថ្លៃថ្នូរនៃនយោបាយរបស់ប្រទេសចិន។ ចិន ​មិន​ពេញ​ចិត្តទាល់តែ​ចំពោះ​រឿងនេះ និង​សូមប្រឆាំងយ៉ាងដាច់អហង្ការ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម