សុខភាព
ការសិក្សា៖ ស្រកត្រឹមតែ ១ភាគរយនៃទម្ងន់ ជួយបន្ថយភាពចាស់នៃខួរក្បាលឲ្យក្មេងជាងវ័យ ៩ ខែ
ការសាកល្បងព្យាបាលនៅអ៊ីស្រាអែលបានរកឃើញថា ការទទួលទានអាហារតាមគោលការណ៍អាហារូបត្ថម្ភដែលបានណែនាំដោយវេជ្ជបណ្ឌិត។ ជាឧទាហរណ៍ ផ្តោតលើការទទួលទានផ្លែឈើ និងបន្លែស្រស់ អាហារសមុទ្រ គ្រាប់ធញ្ញជាតិ និងចៀសវាងអាហារកែច្នៃ នឹងជួយបញ្ច្រាសអាយុជីវសាស្រ្តនៃខួរក្បាល រហូតដល់មានប្រសិទ្ធភាពក្នុងការប្រើគំនិត និងការចងចាំកាន់តែប្រសើរ។

លទ្ធផលនៃការសិក្សាខាងលើដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី eLife បង្ហាញថាការសម្រកទម្ងន់ដោយសារជីវជាតិ អាចពន្យឺតភាពចាស់នៃខួរក្បាល និងជួយបង្កើតការតភ្ជាប់កាន់តែប្រសើរឡើងនៃបណ្ដាញសរសៃប្រសាទនៅក្នុងខួរក្បាល។ ជាមួយនឹងការថយចុះ ១% នៃទំងន់រាងកាយសរុប វានឹងធ្វើឲ្យខួរក្បាលមានអាយុបញ្ច្រាសរហូតដល់អាយុជីវសាស្ត្ររបស់ខួរក្បាលក្មេងដល់ទៅ ៩ ខែ។
ក្រុមអន្តរជាតិនៃអ្នកវិទ្យាសាស្ត្រសរសៃប្រសាទដែលដឹកនាំដោយលោកបណ្ឌិត Gidon Levakov នៃសាកលវិទ្យាល័យ Ben-Gurion នៃ Negev របស់ប្រទេសអ៊ីស្រាអែល បានធ្វើការពិសោធន៍រយៈពេល ១៨ខែជាមួយអ្នកស្ម័គ្រចិត្តចំនួន ១២០ នាក់ ចែកជាបីក្រុម។
ក្រុមអ្នកស្ម័គ្រចិត្តដំបូងត្រូវបានផ្តល់អាហារដល់របបអាហារមេឌីទែរ៉ាណេ ដែលសម្បូរទៅដោយត្រីគ្រាប់ និងសាច់មាន់ជាងសាច់ក្រហម ក្រុមទី ២ ញ៉ាំអាហារដូចគ្នា ប៉ុន្តែទទួលបានតែបៃតង និងប៉ូលីហ្វេណុល ដែលជួយប្រឆាំងរ៉ាឌីកាល់សេរី។ ក្រុមទី ៣ បរិភោគអាហារតាមគោលការណ៍អាហារូបត្ថម្ភជាមូលដ្ឋាន ដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតដល់សាធារណជនទូទៅ។
លទ្ធផលបានបង្ហាញថា អ្នកចូលរួមទាំងអស់នៅក្នុងការពិសោធន៍ អាចសម្រកទម្ងន់បានជាមធ្យម២,៣គីឡូក្រាម ហើយក៏មានការថយចុះនៃអាយុជីវសាស្ត្រនៃខួរក្បាលរាល់១%នៃទម្ងន់ខ្លួនដែលបាត់បង់ ខួរក្បាលនឹងមានអាយុក្មេងជាងអាយុពិត ៩ ខែទៅតាមឆ្នាំកំណើតរបស់មនុស្ស ដោយមានដំណើរការល្អប្រសើរនៃការតភ្ជាប់ប្រព័ន្ធប្រសាទក្នុងខួរក្បាល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អត្ថប្រយោជន៍ ៥ យ៉ាង នៃការហាត់ប្រាណលំនាំអក្សរ V បញ្ច្រាស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


