Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង

បានផុស

នៅ

Lisa សមាជិក្រុម​ BLACKPINK បង្កើតភាពភ្ញាក់ផ្អើលម្តងទៀត ដែលថ្មីៗនេះនាងបានលេចមុខក្នុងព្រឹត្តិការណ៍ BVLGARI គម្រប់ខួប ៧៥ ឆ្នាំដ៏ប្រណិត នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៨ ខែមិថុនា ជាមួយនឹងរូបរាងដ៏ទាក់ទាញលើសមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីរូបរាងដូចម្ចាស់ក្សត្រី ក្នុងនាមជា​ទូតសុឆន្ទៈឲ្យ​ម៉ាកយីហោសកល BVLGARI ទស្សនិកជនតែងឃើញនាងយូរៗម្តងក្នុងរូបភាពដែល Lisa លើកសក់។ ប៉ុន្តែ​ចូលរួមកម្មវិធីលើកនេះ នាងហាក់បញ្ចេញរូបរាងខ្លាំង​ជាងមុន ​ដែល​ធ្វើ​ឲ្យ Blink សម្រុកបញ្ចេញមតិព្រោងព្រាតលើរូបភាពប៉ុន្មានសន្លឹកនោះ។

ទន្ទឹមនឹងនេះដែរ wikitree បានរាយការណ៍ថា អ្នកនិយមលេង​អ៊ីនធឺណិត​កូរ៉េបានបញ្ចេញមតិលើរូបភាពនាងលើសពី ១០០លាន ដង​​នៅលើសហគមន៍អនឡាញ TheKoo ដោយនិយាយ​សរសើរ​ថ្ងាសថា ថ្ងាសរបស់ Lisa ស្អាតខ្លាំងណាស់។ ក្នុងនោះក៏មានហ្វេនមួយចំនួនចោទសួរទៅកាន់នាងវិញថា ហេតុអ្វីបានជាអ្នកមិនបង្ហាញវាញឹកញាប់? វា​ពិត​ជា​ស្រស់​ស្អាត។ ហើយពួកគេក៏​សង្ឃឹម​ថា ​នាង​នឹង​បង្ហាញ​វា​ជា​ញឹកញាប់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយរូបសិចរបស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូងមួយរូប ខណៈត្រូវគេភ្ជាប់ជាមួយអតីតមិត្តស្រីក្នុងក្រុម T-ara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម