ព័ត៌មានអន្ដរជាតិ
Threads ស៊ីដាច់ App ធំៗចំនួន ២ ក្លាយជាកម្មវិធីមានអ្នកប្រើប្រាស់ ១០០ លានគណនីលឿនបំផុត
ទោះបីជាទើបមកថ្មីក្រោយគេក៏ពិតមែន ប៉ុន្តែកម្មវិធី Threads ហាក់បីដូចជាមានសន្ទុះប្រជាប្រិយយ៉ាងខ្លាំង ជាពិសេសស៊ីដាច់កម្មវិធីល្បីៗជាច្រើន ដូចជា ChatGPT និង TikTok ជាដើម ។

Threads ត្រូវបានបញ្ចេញជាផ្លូវការដោយក្រុមហ៊ុន Meta នៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីផ្សារ ១០០ ប្រទេស ។ កម្មវិធីនេះ ត្រូវភ្ជាប់ជាមួយគណនី Instagram ហើយមិនតែប៉ុណ្ណោះ វាថែមទាំងមានលក្ខណៈស្រដៀងនឹង Twitter ផងដែរ ។ កាន់តែពិសេសទៀតនោះ Threads ចាយពេលត្រឹមតែ ៥ ថ្ងៃទាញប្រជាប្រិយបានដល់ ១០០ លានគណនី ។

ចំពោះ ChatGPT ដែលជាកម្មវិធីបច្ចេកវិទ្យា AI Chatbot ចេញដំណើរការកាលពីខែធ្នូឆ្នាំមុន ដោយក្រុមហ៊ុន Open AI បានចំណាយពេលដល់ទៅ ២ ខែឯណោះ ទើបអាចទាញអ្នកប្រើប្រាស់បាន ១០០ លាននាក់ ។
ដោយឡែក កម្មវិធី TikTok ដ៏ពេញនិយមនាពេលបច្ចុប្បន្នវិញ ទាមទារពេលវេលារហូតដល់ទៅ ៩ ខែ ទើបទទួលបានអ្នកប្រើប្រាស់ ១០០ លានគណនី ។

ក្រៅពីនេះ Instagram ទាមទារពេលរហូតដល់ ២ឆ្នាំ ៥ខែ, Facebook ត្រូវការជាង ៤ ឆ្នាំ ខណៈ Twitter ដែលកំពុងតែជាប្រធានបទក្តៅ ចាយពេលដល់ទៅជាង ៥ ឆ្នាំ ទើបទទួលបាន ១០០ លានគណនីដំបូង ៕
អត្ថបទ៖ នាង រតនៈ
ប្រភព៖ Mint
ចុចអាន៖ មិនទាន់បានមួយសប្ដាហ៍ផង Threads កើនគណនីប្រើប្រាស់ដល់ ១០០ លាននាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


