ព័ត៌មានជាតិ
លោក ហេង សុខគង់ ៖ ៧ខែ ឆ្នាំនេះ មានរោងចក្របង្កើតថ្មី ៩៨ លើទុនវិនិយោគជាង ៣០០លានដុល្លារ
លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់កម្ពុជាថ្មីថា គិតត្រឹមចុងខែ កក្កដា ឆ្នាំ ២០២៣ មានរោងចក្របង្កើតថ្មីតាមរយៈក្រសួងឧស្សាហកម្មចំនួន ៩៨ រោងចក្រ ដោយមានទុនវិនិយោគប្រមាណ ៣០១លានដុល្លារអាមេរិក។

ដោយឡែកតម្លៃបរិមានផលិតផលដែលក្រសួងឧស្សាហកម្មទទួលបាន គិតត្រឹមខែមិថុនា មានចំនួន ៧៣១៥លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានចំនួនជាង ៥ពាន់លានដុល្លារ និងសម្រាប់លក់ក្នុងស្រុកមានចំនួនជិត ២ពាន់លានដុល្លារ។ នេះជាការបញ្ជាក់របស់លោក ហេង សុខគង់។
បើតាមលោក ហេង សុខគង់ មកទល់ពេលនេះ មានក្រុមហ៊ុនជាច្រើន កំពុងសិក្សាបង្កើតរោងចក្រផលិតបន្ទះឈីបនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះ មានមកពីប្រទេសកូរ៉េ ចិន និងឥណ្ឌា ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


