ព័ត៌មានអន្ដរជាតិ
លោក បៃដិន ដាក់លិខិតស្នើសុំលុយសភា ១៣ ពាន់លានដុល្លារបន្ថែមទៀត ទុកជួយ អ៊ុយក្រែន នៅឆ្នាំក្រោយ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានដាក់លិខិតមួយច្បាប់ទៅកាន់សភា ដើម្បីស្នើសុំថវិកាចំនួន ១៣ ពាន់លានដុល្លារបន្ថែមទៀត ទុកសម្រាប់បន្តផ្ដល់ជំនួយយោធាដល់រដ្ឋាភិបាលអ៊ុយក្រែននៅឆ្នាំក្រោយ ។

នៅក្នុងលិខិតនោះបាននិយាយថា “ក្នុងចំណោមថវិកាទាំង ១៣ ពាន់លានដុល្លារនោះ គឺ ៩.៥ ពាន់លានដុល្លារសម្រាប់ផ្ដល់ឧបករណ៍យោធាដល់អ៊ុយក្រែន និងការបំពេញអាវុធបន្ថែមចូលទៅក្នុងស្តុកក្រសួងការពារជាតិអាមេរិក ខណៈនៅសល់ ៣.៦ ពាន់លានដុល្លារ គឺសម្រាប់ការបន្តគាំទ្រផ្នែកយោធា ការស៊ើបការណ៍សម្ងាត់ និងផ្នែកការពារផ្សេងទៀតជាដើម” ។
ទន្ទឹមនោះ លោក បៃដិន ក៏កំពុងស្នើសុំជំនួយចំនួន ៧.៣ ពាន់លានដុល្លារបន្ថែមទៀតផងដែរ សម្រាប់ជំនួយផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងសន្តិសុខដល់អ៊ុយក្រែន ហើយបើបូកសំណើបន្ថែមនេះទៀត នោះជំនួយនឹងមានចំនួនសរុបជាង ២០ ពាន់លានដុល្លារ ។

ទោះបីជាយ៉ាងណាក៏ដោយ រួមផ្សំជាមួយនឹងថវិកាបន្ថែមចំនួន ២.៦៥ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែន, ១២ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ និង ៤១៦ លានដុល្លារក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិថ្នាំហ្វេតានីល (fentanyl) ក៏ដូចជាក្នុងចំណោមបញ្ហាក្នុងស្រុកផ្សេងទៀត នោះសំណើរបស់សភានឹងមានចំនួនលើសពី ៤០ ពាន់លានដុល្លារឯណោះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់អ៊ុយក្រែនជាង ១០០ ពាន់លានដុល្លារមកហើយ ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីទៅលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ខណៈជំនួយទាំងនោះ ភាគច្រើនគឺជាឧបករណ៍យោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក បៃដិន ប្រកាសអាសន្ននៅ ហាវ៉ៃ ខណៈមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ៥៣នាក់
-
សន្តិសុខសង្គម១០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


