ព័ត៌មានអន្ដរជាតិ
ក្រៅពីហាវ៉ៃ ភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារប្រទេសជាច្រើននៅអឺរ៉ុប ផងដែរ
គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧ខែសីហា មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅហាវ៉ៃ បានកើនដល់ ១១០ នាក់ហើយ ហើយថែមទាំងបង្កការខូតខាតយ៉ាងធំធេងផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គិភ័យមិនមែនកើតឡើងតែនៅអាមេរិកនោះទេ ពោលគឺភ្លើងឆេះព្រៃ ក៏កំពុងឆាបឆេះនៅកន្លែងច្រើនទៀតផងដែរ ។
នៅទ្វីបអឺរ៉ុប ភ្លើងឆេះព្រៃ កំពុងវាយប្រហារនៅក្នុងប្រទេសនានាដូចជាអេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី ក្រិក ក្រូអាត និងកន្លែងផ្សេងទៀត នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ទន្ទឹមនោះ នៅកោះ Tenerife នៃប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃកំពុងឆាបឆេះក្នុងកម្រិតមិនអាចគ្រប់គ្រងបាន ជាហេតុបង្ខំឲ្យមន្ត្រី បិទតំបន់ទេសចរណ៍ដ៏សំខាន់មួយ និងជម្លៀសមនុស្សចេញពីផ្ទះសម្បែង។
ភ្លើងបានឆាបឆេះនៅក្នុងឧទ្យានជាតិភ្នំមួយ លើកោះអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរាលដាលដល់ផ្ទៃដី ៤,៤៥០ ហិកតា ត្រឹមរយៈពេល ២៤ ម៉ោង ខណៈអាជ្ញាធរក៏បានដាក់ពង្រាយយន្តហោះចំនួន ១៤ គ្រឿង និងកងពន្លត់អគ្គិភ័យព្រមទាំងយោធា ២៥០ នាក់ផងដែរ ។

ចំណែកនៅតំបន់ Odemira ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ភ្លើងឆេះព្រៃបានបង្ខំឲ្យមនុស្សជាង ១,៥០០ នាក់ ត្រូវបានជម្លៀសចេញជាបន្ទាន់ ដោយសារអគ្គិភ័យបានរាលដាលទៅដល់គោលដៅទេសចរណ៍ដ៏ពេញនិយម Algarve។
រីឯនៅប្រទេសស៊ីប ភ្លើងឆេះព្រៃបានផ្ទុះឡើងតាំងពីថ្ងៃទី៦ ខែសីហាមក នៅភាគខាងជើងទីក្រុង Limassol ហើយបានរាលដាលយ៉ាងឆាប់រហ័សតាមតំបន់ភ្នំ ជាហេតុជំរុញឲ្យមានការជម្លៀសមនុស្សចេញពីសហគមន៍ចំនួន ៣ យ៉ាងប្រុងប្រយ័ត្ន ។
ស្របពេលជាមួយគ្នានេះ ភ្លើងឆេះទ្រង់ទ្រាយតូច ក៏ត្រូវបានរាយការណ៍ផងដែរនៅប្រទេសបារាំង ដូចជាក្នុងតំបន់ Nouvelle-Aquitaine, Occitanie, Grand Est, Bouches-Du-Rhone និងកោះ Corsica ជាដើម ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ហេតុផលមួយ បណ្តាលឲ្យភ្លើងឆេះព្រៃនៅ ហាវ៉ៃ រាលដាលកាចសាហាវបែបនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


