Connect with us

សុខភាព

ផឹកកាហ្វេខ្មៅរាល់ថ្ងៃ មានគ្រោះថ្នាក់ទេ?

បានផុស

នៅ

កាហ្វេខ្មៅគឺជាភេសជ្ជៈដ៏ពេញនិយមដែលមនុស្សជាច្រើនចូលចិត្ត ជាមួយនឹងរសជាតិខ្លាំង និងក្លិនក្រអូបពិសេស។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែល​ល្អ​សម្រាប់​សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ឆ្ងល់ថា តើការ​ផឹក​កាហ្វេខ្មៅជារៀងរាល់ថ្ងៃ គ្រោះថ្នាក់ឬអត់?

យោងតាម​ការសិក្សាបានរកឃើញថា ផឹកកាហ្វេខ្មៅក្នុងកម្រិតមធ្យម វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទេ ផ្ទុយ​ទៅ​វិញ​វា​ក៏​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សុខភាព​ដែរ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំ​ឲ្យ​មនុស្សពេញវ័យផឹកកាហ្វេខ្មៅមិនលើសពី ៤០០ មិល្លីក្រាម​ក្នុងមួយថ្ងៃ ឬប្រហែលបួនពែង​តូច​ប៉ុណ្ណោះ។

អត្ថប្រយោជន៍សុខភាពរបស់កាហ្វេខ្មៅ

ជំរុញ​ការ​រំលាយអាហារថាមពល

-កាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង

-ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២

-កាត់បន្ថយហានិភ័យនៃ​ជំងឺភ្លេចភ្លាំង

-កាត់បន្ថយហានិភ័យ​នៃជំងឺខួរក្បាល

-ជួយកាត់បន្ថយហានិភ័យ​នៃជំងឺមហារីកមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេខ្មៅច្រើន​ពេកអាច​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់ដូចជា៖

-ដេក​អត់​លក់

-ចង្វាក់បេះដូងលោតញាប់

-សម្រាក

-ឈឺក្បាល

-មិនសូវឃ្លានអហារ

-ឈឺពោះ

ដូច្នេះ​គួរ​ផឹក​កាហ្វេ​ខ្មៅ​ក្នុង​បរិមាណ​សម​រម្យ​ និងចៀសវាងផឹកកាហ្វេខ្មៅច្រើនពេក ជា​ពិសេស​អ្នក​ដែល​មាន​បញ្ហាសុខភាពដូចជា ជំងឺបេះដូង លើសឈាម ជំងឺ​រលាក​ក្រពះ និង​ជំងឺ​ច្រាល​ក្រពះ​ពោះវៀន។

របៀបផឹកកាហ្វេខ្មៅដោយសុវត្ថិភាព

-ផឹកកាហ្វេខ្មៅក្នុងបរិមាណត្រឹមត្រូវ មិនលើសពី៤០០មីលីក្រាមក្នុងមួយថ្ងៃ។

-ចៀសវាង​ផឹក​កាហ្វេ​ខ្មៅ​ក្រោយ​ម៉ោង ៣ រសៀល ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក។

-ផឹកកាហ្វេខ្មៅ​ជាមួយ​អាហារ ដើម្បី​ជួយកាត់បន្ថយការស្រូបយកជាតិកាហ្វេអ៊ីនទៅក្នុងខ្លួន។

-ផឹកកាហ្វេ​ខ្មៅដោយគ្មានជាតិស្ករ ឬក្រែម ដើម្បីកាត់បន្ថយបរិមាណកាឡូរី និងជាតិខ្លាញ់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីបានជាអំបិល ធ្វើឲ្យយើងងាយស្រួលក្នុងការបកស៊ុតឆ្អិន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អាមេរិក​-ហ្វីលីពីន បាញ់​ពន្លិច​នាវា​១​គ្រឿង ធ្វើ​ជា​សេណារីយ៉ូ​បើ​មាន​ការ​លុកលុយ​​ពី​ចិន

ព័ត៌មានជាតិ៨ នាទី មុន

កូនឈើចម្រុះជាង ២ ម៉ឺនដើម ត្រៀមដាំតាមដងផ្លូវក្នុងក្រុងបាត់ដំបង ​ទាក់ទាញភ្ញៀវទេសចរ

សេចក្ដីជូនដំណឹង១៥ នាទី មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ១.ការងារជួសជុលថែទាំការងារជួលជុលរបងចាស់ និងលាបថ្នាំប្រវែង ៤៦ម កំពស់៣ម មន្ទីរព័ត៌មានខេត្តកែបឆ្នាំ ២០២៤

សេដ្ឋកិច្ច២៦ នាទី មុន

ទីផ្សារចិនចាប់ផ្តើមបើកផ្លូវនាំចូលម្រេចពីកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម