Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនចិនជាង៥០ គ្រោងវិនិយោគឧស្សាហកម្ម​កែច្នៃកសិកម្ម និងចិញ្ចឹមគោជ្រូក​នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

លោក Wang Guangguo នាយកប្រតិបត្តិសហព័ន្ធសហគ្រិនជនជាតិចិន ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ឱ្យចូលមកវិនិយោគ​នៅខេត្ត​កំពង់​ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។ នេះបើ​តាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈាន​មុនគេមួយផងដែរ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនចំនួន៤ មានទុនវិនិយោគ ២៧៩ លានដុល្លារ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិត​សម្ភារៈ​ប្រើប្រាស់ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ និងបានបង្កើត​ការងារសរុប ៩៣៥៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

កាលពីថ្ងៃទី ២៤ សីហា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានជំនួបជាមួយ​ប្រធាន​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់ ជេនេរ៉ល អីនធើប្រាយ។ ក្រោយជំនួបនោះលោកបានសរសេរលើហ្វេសប៊ុកផ្លូវការដូច្នេះថា« សូមស្វាគមន៍​ការ​មកដល់របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ជេនេរ៉ល អីនធើប្រាយ»។ បើតាមលោក វ៉ី សំណាង រោងចក្រនេះស្ថិត​តាមបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ក្នុងភូមិសាស្ត្រឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។​

លោក Ray Chen ប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ បានលើកឡើងថា ជំហានទីមួយ​រោងចក្រជេនេរ៉ល អីនធើប្រាយ ត្រូវការកម្មករចំនួន៦០០០នាក់-៨០០០នាក់។

ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្តានុពលបំផុត ទាក់ទាញបានអ្នកវិនិយោគផ្នែកឧស្សាហកម្មរោងចក្រជាច្រើន ក្នុងមួយឆ្នាំៗ ដោយបានបង្កើតប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការងាររាប់ម៉ឺនកន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម