Connect with us

ព័ត៌មានអន្ដរជាតិ

ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត

បានផុស

នៅ

ពលករចំណាកស្រុកមីយ៉ាន់ម៉ាក្នុងប្រទេសថៃ បានធ្វើបាតុកម្មនៅមុខស្ថានទូតរបស់ពួកគេកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈម្សិលមិញនេះ ដោយកាន់ផ្ទាំងរូបភាពរបស់មេដឹកនាំ អ៊ុងសានស៊ូជី បន្ទាប់ពីលោកស្រីត្រូវបានឃុំឃាំងក្នុងរដ្ឋប្រហារយោធា។

កងទ័ពមីយ៉ាន់ម៉ាបានកាន់អំណាចកាលពីព្រឹកថ្ងៃចន្ទ ដោយនាំលោកស្រី ស៊ូជី ទៅឃុំឃាំងនិងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នហើយផ្ទេរអំណាចទៅឲ្យមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing។

ដោយស្លៀកពាក់ពណ៌ក្រហមដែលពណ៌សម្គាល់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី, ក្រុមបាតុករមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាងកក បានលើកផ្ទាំងរូបភាពរបស់មេបញ្ជាការកងទ័ពជាមួយនឹងការសរសេរពាក្យថា “គួរឲ្យអាម៉ាស់ណាស់ ជនផ្តាច់ការ”។

បាតុករម្នាក់បានប្រាប់បណ្តាញសារព័ត៌មានថៃថា “ខ្ញុំភ្ញាក់ពីគេងនៅថ្ងៃនេះហើយបានឃើញព័ត៌មានដែលថា អ្នកម៉ែ ស៊ូ ត្រូវបានចាប់ខ្លួន។ ខ្ញុំចង់ឲ្យគាត់ត្រូវបានដោះលែង។ កងទ័ពបានគ្រប់គ្រងប្រទេសរបស់យើងអស់រយៈពេល៥០ឆ្នាំមកហើយ ពួកយើងកំពុងរងទុក្ខ”។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សមួយចំនួនតូចត្រូវបានចាប់ខ្លួនដើម្បីធ្វើការសាកសួរ បន្ទាប់ពីក្រុមបាតុករថៃបានគប់ដុំថ្មនិងគ្រាប់បែកផ្សែងជាច្រើន។

នាយករដ្ឋមន្រ្តីថៃដែលជាអតីតមេបញ្ជាការកងទ័ព ដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤, មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីរដ្ឋប្រហាររបស់ប្រទេសជិតខាងទេ។

យោងតាមតួលេខផ្លូវការបានឲ្យដឹងថា មានពលករចំណាកស្រុកមីយ៉ាន់ម៉ាជាង១លាននាក់នៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿជាក់ថាខ្ពស់ជាងនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងមហាផ្ទៃ ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្លង់​បង្គន់​អនាម័យ​ស្តង់ដារ​ប្រកប​ដោយ​បរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំង​ប្រទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ៖ ដំណើរការ​ប្រឡង​សញ្ញាប័ត្រ​ឌីប្លូមនៅថ្ងៃទី១នេះ ប្រព្រឹត្តិទៅល្អប្រសើរ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកឃួង ស្រេង ផ្តាំផ្ញើឱ្យសមាជិក​បក្ស ពង្រឹង​សាមគ្គីភាព​ឯកភាពផ្ទៃក្នុង បង្រ្កាបបទល្មើស ក្មេង​ទំនើង​ និងគ្រឿងញៀន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ខាយ ឃុនហេង ៖ មន្ត្រីរាជការ​និង​ប្រតិបត្តិករ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នៅខេត្តកំពត ទទួល​បាន​ចំណេះដឹង​ពី​គ្រឿងញៀន អេដស៍ និងApp NoDrug

ព័ត៌មានជាតិ៩ ម៉ោង មុន

សេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ៖ ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនឡើងជាង៥,៣ពាន់

Sokha Hotels

ព័ត៌មានពេញនិយម