ជីវិតកម្សាន្ដ
ជា វណ្ណារិទ្ធ ចេញមុខនិយាយពាក់ព័ន្ធរឿងតម្លៃខ្លួនកីឡាករ ព្រំ សំណាង
បន្ទាប់ពីមានការវែកញែករឿងតម្លៃខ្លួនកីឡាករប្រដាល់ ព្រំ សំណាង ភ្លាមៗនេះដែរ ស្រាប់តែពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានចេញមកនិយាយដោយបើកចំហទៅកាន់លោក ព្រំ សំណាង តែម្ដង។

ពិធីករសម្បូរវោហារសព្ទ លោក ជា វណ្ណារិទ្ធ បានលើកឡើងថា «សំណាង ព្រំ-គុនខ្មែរ សង្ឃឹមថា ពូ នឹងមិនខឹងស្អប់ចំពោះអ្វីដែលខ្ញុំបានលើកឡើងទេ ព្រោះខ្ញុំមិនចង់ឲ្យពូមានសំពាធ ដូចការលើកឡើងក្នុងបទសម្ភាសន៍អ៊ីចឹង ពូថាបាក់ទឹកចិត្តណាស់ មិននឹកស្មានថាតម្លៃខ្លួនបានប៉ុណ្ណឹង បើប្រៀបធៀបនឹងគេ ខ្ញុំយល់ពីអារម្មណ៍ពូណាស់ ព្រោះខ្ញុំក៏ជាអតីតកីឡាករប្រយុទ្ធមួយរូបដែរ»។

លោក ជា វណ្ណារិទ្ធ បន្តទៀតថា «ចង់បានណាស់តម្លៃខ្លួនឲ្យសក្ដិសមទៅនឹងការឈឺសាច់ តែកាលៈទេសៈខ្លះពិបាកណាស់ ពូខ្លួនឯងដឹងហើយ គ្មានអ្នកណាដឹងច្បាស់ជាងខ្លួនឯងទេ។ អ្វីដែលពូត្រូវសម្រេចចិត្ត គឺ ទទួលយកបាន ឬ មិនបាន ប្រកួត ឬ មិនប្រកួតប៉ុណ្ណោះ ព្រោះការប្រកួតនេះមើលទៅ ក៏ដូចជាការប្រកួតមិត្តភាពដែរទេ ហើយមើលទៅ Dav ក៏ស្រលាញ់ពេញចិត្ត ពូណាង និងFan Fan កម្ពុជា មិនធម្មតាដែរ»។

ពិធីករលោក ជា វណ្ណារិទ្ធ បាននិយាយបន្ថែមថា «សូមផ្ដោតអារម្មណ៍ហ្វឹកហាត់ឲ្យបានល្អណា កាលបរិច្ឆេទប្រកួតបានកំណត់ហើយ ខ្ញុំនៅតែគាំទ្រពូជានិច្ច ដោយក្ដីគោរពស្រលាញ់ ពូណាង កីឡាករលំដាប់ប្រទេសរបស់កម្ពុជា»។

ជាមួយគ្នានេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិក្នុងការលើកទឹកចិត្តកីឡាករ ព្រំ សំណាង ឲ្យបន្តការខិតខំហ្វឹកហាត់បន្ថែមទៀតផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


