ព័ត៌មានអន្ដរជាតិ
លោក Biden កំពុងធ្វើសន្និសីទកាសែតនៅវៀតណាម ស្រាប់តែជំនួយការ បិទបញ្ចប់ពាក់កណ្តាលទី មិនឲ្យឆ្លើយសំណួរ
ពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ លោកបានលើកឡើងអំពី “ពិភពលោកទីបី” និងកិច្ចសន្ទនារបស់គាត់ជាមួយនាយករដ្ឋមន្រ្តីចិន Li Qiang ស្រាប់តែនិយាយបានពាក់កណ្តាលទី ក៏ត្រូវអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បិទបញ្ចប់សន្និសីទនោះតែម្តង។

លោក Biden បានឆ្លើយសំណួរពីអ្នកសារព័ត៌មាន ពេលកំពុងបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីរបស់ប្រទេសវៀតណាម។ ក្នុងសំណួរទាំងនោះ រួមមានទាំងអំពីកិច្ចពិភាក្សារបស់គាត់ជាមួយលោក Li ក្នុងកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី៩ខែកញ្ញាផងដែរ។
លោក Biden និយាយថា “វាមិនមែនជាការប្រឈមមុខដាក់គ្នាទាល់តែសោះ។ យើងបាននិយាយអំពីការធ្វើឲ្យប្រាកដថា ពិភពលោកទីបី, អឌ្ឍគោលខាងត្បូងមានសិទ្ធិផ្លាស់ប្តូរ”។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលលោក Biden បន្តនិយាយ លោកស្រី Jean-Pierre បានប្រកាសថា “សូមបិទបញ្ចប់សន្និសីទសារព័ត៌មាន”។ ក្រោយពីព្យាយាមឆ្លើយសំណួរមួយទៀត លោក Biden ក៏បានងាកក្រោយ ហើយដើរចេញពីឆាកតែម្តង។

ជាធម្មតា សន្និសីទសារព័ត៌មានរបស់ Biden ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយជំនួយការរបស់គាត់។
ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ប្រទេសវៀតណាម បានកើតឡើងខណៈសហរដ្ឋអាមេរិក ព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអាស៊ីបន្ថែមទៀត ក្នុងបំណងទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់។
កាលពីថ្ងៃអាទិត្យ លោក Biden និងអគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលរួមមានទាំងវិធានការជំរុញការផលិត និងស្រាវជ្រាវ semiconductor នៅវៀតណាមផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តើប្រធានាធិបតីអាមេរិក រូបណា ធ្វើទស្សនកិច្ចវៀតណាម មុនគេ ចាប់តាំងប្រទេសទាំង២ ភ្ជាប់ចំណងការទូត?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


