ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ វេទិកាកម្ពុជា ៤.០ បញ្ជ្រាបការយល់ដឹងបច្ចេកវិទ្យាជាដំណោះស្រាយ ជួយដល់សេដ្ឋកិច្ច-សង្គម
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកឡើងថា វេទិកាកម្ពុជា ៤.០ ជាការបង្ហាញនូវការយកចិត្តទុកដាក់ ការចូលរួមជំរុញ បំផុសផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ ដើម្បីទទួលបានជាប្រយោជន៍វិជ្ជមានជួយដល់សេដ្ឋកិច្ច និងសង្គម។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញជាអធិបតីក្នុងវេទិកាកម្ពុជា ៤.០ លើកទី ១ ស្ដីពី “យុវជន ៤.០” នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «វេទិកានាថ្ងៃនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ និងការចូលរួមក្នុងការជំរុញ និងបំផុសផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយអំពីការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ ដើម្បីទទួលបានជាប្រយោជន៍វិជ្ជមាន ជួយដល់សេដ្ឋកិច្ច និងសង្គម»។

ជាមួយគ្នានេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសម្ដែងនូវសេចក្ដីសោមនស្ស និងថ្លែងអំណរគុណ ចំពោះអ្នកចូលរួម ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងប្អូនៗ យុវជន ផងដែរ។

គួរជម្រាបថា វេទិកានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំអ្នកជំនាញ និងភាគីពាក់ព័ន្ធ រួមមាន អ្នកជំនាញមកពីវិស័យរដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងចែករំលែកទស្សនៈ ជុំវិញប្រធានបទសំខាន់ៗ ទាក់ទងនឹងការកសាងសេដ្ឋកិច្ច សង្គមឌីជីថល ដោយប្រធានបទ នៃកិច្ចពិភាក្សានៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី ១ ផ្ដោតសំខាន់លើប្រធានពីរ គឺ «យុវជន និងការអប់រំឌីជីថល, ជំនាញឌីជីថល និងអាជីពឌីជីថល» និង « ការប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យា និងសុខភាពផ្លូវចិត្តរបស់យុវជន»។

សូមបញ្ជាក់ថា វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា វិស័យឯកជន និងយុវជន សរុបប្រមាណ ២៧០ នាក់៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


