ព័ត៌មានជាតិ
គ្រូបង្រៀនតជំនាន់ពីឪពុក រៀបរាប់ ការបង្រៀនគួរបន្ថែមដោះស្រាយជីវភាព
ក្រោយធ្លាយព័ត៌មានគ្រូបង្រៀនសាលារដ្ឋមួយ កៀបសង្កត់សិស្សយកលុយនាំឲ្យការរិះគន់ពីអាណាព្យាបាលនិងអ្នកប្រើប្រាស់បណ្តាញសង្គម គ្រូបង្រៀននៅជនបទម្នាក់ក៏បានសរសេរសំណេរយ៉ាងវែងឆ្លើយតបការរិះគន់នៅក្នុងផេករបស់ក្រសួងអប់រំ និងក៏លើកបញ្ហាលំបាកក្នុងអាជីពជាគ្រូបង្រៀន។

សំណេរអ្នកគ្រូបង្រៀនជនបទនេះរៀបរាប់យ៉ាងវែងអន្លាយថា ខ្ញុំនឹកប៉ា ប៉ា របស់នាងខ្ញុំ ជាគ្រូបឋមសិក្សាបង្រៀនក្នុងខេត្តមួយ។ គាត់បង្រៀនគួរ បានកម្រៃខ្លះ ចិញ្ចឹមពួកខ្ញុំ ហើយគាត់តែងតែផ្ដល់ឪកាស ដល់កូនសិស្ស ណាដែលមានជីវភាពខ្វះខាត មករៀនគួរជាមួយ ដោយបង់ពាក់កណ្ដាល ឬ មិនបង់តាមសភាពជាក់ស្ដែង ដែលប៉ាម៉ាក់សិស្ស គាត់ទាក់ទងផ្ទាល់។
ឥឡូវប៉ា របស់ខ្ញុំគាត់បានចែកឋានបាន ៥ឆ្នាំ ហើយ។ គាត់បង្រៀនគួរ បានប្រហែល១៨ឆ្នាំ តាំងពីគាត់ចេញបង្រៀន។ តែអ្វីដែលគាត់បាន ខិតខំសន្សំទាំងលុយបង្រៀនក្រៅម៉ោង និងប្រាក់ខែចាយត្បិតត្បៀតទាំងប៉ុន្មាន គឺបានប្រើប្រាស់ អស់រលីង ហើយខ្ចីគេថែមទៀត។
សព្វថ្ងៃ ដោយមិនមានលទ្ធភាពបន្តការសិក្សានៅភ្នំពេញ នាងខ្ញុំក៏បានប្រឡងជាប់ក្លាយជាគ្រូបង្រៀនម្នាក់ដូចប៉ាដែរ ហើយក៏បង្រៀនគួរដូចប៉ាដែរ។ ហើយប្រសិនបើប៉ាម៉ាក់ណា ដែលមិនមានលទ្ធភាពបង់ប្រាក់ គាត់អាចមកទាក់ទងនាងខ្ញុំដើម្បីបង់តាមលទ្ធភាពដែលមាន។
តែពួកគាត់ភាគច្រើនគឺល្អ លើកលែងតែអ្នកមានលទ្ធភាពបង់ (បង់ឲ្យយើងហើយ រិះគន់ហុយទ្រលោម)។
ប្រហែល ជាពួកគាត់គិតថា ឋានៈគ្រូបង្រៀនដូចនាងខ្ញុំ ត្រូវស៊ីបាយជាមួយសម្លរថង់ទៅបានហើយ។ បើឈឺចូលពេទ្យដែលមិនអស់លុយ (ធ្លាប់ចូលហើយ ចង់យំ) ឬផឹកថ្នាំខ្មែរ ហើយបើធ្ងន់ ងាប់ទៅសមហើយ ឋានៈត្រឹមណឹងនោះ។
អ្វីដែល ខ្ញុំខ្លាចនៅពេលនេះ គឺពេលចូលពេទ្យ ការចំណាយសាហាវម៉្លេះ!!។
តែដូចគ្មានអ្នកប្រតិកម្មសោះ។ សម្រាប់នាងខ្ញុំ បណ្ណ័ដែលគេ ធ្វើឲ្យដើម្បីចូលពេទ្យ គឺពិតជាមិនចង់ប្រើទេ ព្រោះវា ទាក់ទងនឹងអារម្មណ៍ពិបាកទទួលយកសេវា។ តែបើអាអស់លុយ គឺពេញចិត្ត។ ត្រង់កន្លែងនេះ បងៗអ្នករិះគន់គ្រូ បង្រៀនគួរប្រហែលជាគិតថា ម៉េចក៏មិនចូលអាអត់អស់លុយទៅ ភ្លើម៉េះ។ អ្នកដែលមានជម្ងឺ ហើយបានចូលទើបយល់អារម្មណ៍មួយណឹង……។
ទោះយ៉ាងណា គ្រូពេទ្យ ខ្ញុំមិនដែលមាន គំនិតបន្ទោសគាត់ឡើយ ទោះគាត់បើកកន្លែងព្យាបាលខាងក្រៅ ក៏ដោយ។ ព្រោះខ្ញុំយល់ អំពីស្ថានភាពមួយនេះ ហើយក៏មានគ្រូពេទ្យខ្លះចិត្តល្អ ជួយបញ្ចុះតម្លៃឲ្យអ្នកដែលពុំមានលទ្ធភាព បង់ប្រាក់ដែរ។
អ្វីដែល នាងខ្ញុំគិតគឺគួរតែរិះគន់ចំពោះគ្រូបង្រៀន គ្រូពេទ្យ ឬបុគ្គលនៅអង្គភាពណាដែលមានភាពឆ្កាំឆ្គងទៅ គឺល្មម គ្រប់គ្រាន់ហើយ។ មិនគួរវៃទាំងមូល ហើយនិយាយថាប្រាក់ខែច្រើនហើយ….។
ខ្ញុំមិនយល់ទេ សាច់គោ១គីឡូ ៣៥០០០…សាច់ជ្រូក ២៥០០០….អង្ករ ៣០០០….សម្លៀកបំពាក់ អារហារ ផ្សេងៗ ទឺកដោះគោកូន…លុយទៅសាលារៀន….(១០ម៉ឺន ចាយ មួយភ្លែត អស់បាត់ ដូចអត់ឃើញបានស្អីមកផ្ទះជាដុំ កំភួនសោះ) ។ ខ្ញុំស្រណោះខ្លួនហើយ ប្រឹងប្រែងបង្រៀនកូនគេ ហើយកុំឲ្យគេដៀលកូនខ្លួនឯង អត់ទាំងបានបង្រៀនពេញលេញផង។ ហើយមានអ្នករិះគន់ ឥតសំចៃមាត់ទៀត….។
សម្រាប់កូនខ្ញុំ បើមិនឲ្យទៅរៀន គឺនៅផ្ទះលួចចុចទូរសព្ទ ឬមើលទូរទស្សន៍ បើលាក់ទុកអស់នៅមានអ្នកជិតខាងទៀត…គ្មានពាក្យថា ស្វ័យសិក្សាស្អីនោះទេ។ ហេតុដូច្នេះ ខ្ញុំត្រូវចំណាយត្រឡប់ទៅវិញ ដើម្បីឲ្យគ្រូផ្សេងៗទៀត បណ្តុះបណ្ដាលពួកគេក្រៅម៉ោង ក្នងគោលបំណងបញ្ចៀសការប្រើប្រាស់គ្រឿងអេឡិចត្រូនិច អត់ប្រយោជន៍អស់ណឹង។
សំណូមពរ សូមផ្ដល់កិត្តិយសឲ្យគ្រូបង្រៀន គ្រូពេទ្យ និងមន្ត្រីល្អៗផង កុំរិះគន់ទាំងអស់បែបនេះណា អ្នករិះគន់ទាំងអស់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


