ព័ត៌មានជាតិ
គ.ជ.ប បន្តជូនដំណឹងពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា (គ.ជ.ប) បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ ត្រូវចាប់ផ្ដើមពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលផ្សព្វផ្សាយជាថ្មី នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ មានគោលដៅធានាឲ្យបញ្ជីឈ្មោះបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះបោះឆ្នោត គឺក្នុងករណី៖ ទី១. អ្នកដែលបានទទួលមរណភាព ទី២. អ្នកដែលត្រូវដកសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន ទី៣. អ្នកដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ចេញទៅឃុំ-សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត។
មួយវិញទៀត គ.ជ.ប បានបញ្ជាក់ថា សម្រាប់ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត ត្រូវធ្វើតាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។ ជាក់ស្ដែង ការចុះឈ្មោះបោះឆ្នោត ត្រូវសំដៅលើ៖ ទី១. ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ទី២. ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៦) ទី៣. ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់ប្ដូរលំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំថ្មី សង្កាត់ថ្មី ត្រូវទៅចុះឈ្មោះបោះឆ្នោត នៅតាមឃុំ-សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ។
សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី និងប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវផ្លាស់ទីលំនៅទៅកាន់ទីកន្លែងថ្មីជាដើម៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ