ព័ត៌មានជាតិ
ទឹកក្នុងអាងកំពីងពួយជន់លិចផ្ទះពលរដ្ឋរាប់រយខ្នង ប៉ះពាល់ស្រែចម្ការជាច្រើនហិកតា
ដំណាំស្រូវជាងមួយរយហិកតា និងផ្ទះពលរដ្ឋជិត ៣០០ ខ្នង ត្រូវបានទឹកជំនន់ដែលជនហៀរចេញពីអាងទឹកកំពីងពួយ លិចស្ទើរគ្មានសល់ ដែលបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានកំពុងចុះពិនិត្យស្ថានភាពទឹក។
នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ លោកស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ និងលោក នៃ ពៅ មេឃុំតាគ្រាម ប៉ុស្តិនគរបាលតាគ្រាមនិងមេភូមិអន្លង់ស្វាយ បានចុះត្រួតពិនិត្យស្ថានភាពទឹកអាងកំពីងពួយដែល ហក់ឡើងខ្លាំង ដែលធ្វើឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនគឺ លិចផ្លូវបេតុងចំនួន ១ កន្លែងប្រវែង ១២០០ ម៉ែត្រ លិចផ្លូវគ្រួសក្រហម ៦ កន្លែងប្រវែង ៤៤៥០ ម៉ែត្រ និងលិចផ្ទះប្រជាពលរដ្នចំនួន ២៧១ ខ្នងផ្ទះ ស្មើនិង ៣៥០ គ្រួសារ លិចដំណាំស្រូវ ១០៥ ហិចតា និងដំណាំរួមផ្សំ ១៣ ហិចតា ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ដែលស្ថិតក្នុងចំណី អាងកំពីងពួយ៕





អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


