ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល មានផែនការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សា
រដ្ឋមន្ត្រីបេតិកភណ្ឌអ៊ីស្រាអែល លោក Amichai Eliyahu បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលកំពុងដាក់ចេញជម្រើសជាច្រើននៅក្នុងសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ហើយក្នុងនោះក៏មានការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ។

ថ្លែងក្នុងបទសម្ភាសន៍តាមវិទ្យុ លោក Eliyahu បានលើកឡើងថា “ជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនរបស់អ៊ីស្រាអែលក្នុងគោលដៅសង្គ្រាមជាមួយក្រុមហាម៉ាស គឺការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើតំបន់ហ្គាហ្សាស្ទ្រីប ហើយលោកក៏សូមជំទាស់ដាច់ខាតចំពោះការអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ណាមួយចូលទៅក្នុងតំបន់មួយនេះ” ។
លោករដ្ឋមន្ត្រីបាននិយាយទៀតថា “យើងនឹងមិនផ្តល់ជំនួយមនុស្សធម៌ទៅឲ្យពួកណាស៊ីនោះទេ ជាពិសេសអ្នកដែលមិនមែនជាជនស៊ីវិល ។ ប្រជាជនប៉ាឡេស្ទីនអាចទៅប្រទេសអៀរឡង់ ឬតំបន់វាលខ្សាច់ផ្សេងៗ ហើយចំណែកក្រុមប្រដាប់អាវុធនៅតំបន់ហ្គាហ្សា គួរតែស្វែងរកដំណោះស្រាយចេញពីតំបន់នេះដោយខ្លួនឯង” ។
ស្របពេលជាមួយគ្នានេះ លោក Eliyahu ក៏បានថ្លែងប្រាប់សារព័ត៌មាន The Times of Israel ផងដែរថា “អ្នកណាក៏ដោយ ឲ្យតែហ៊ានគ្រវីទង់ជាតិប៉ាឡេស្ទីន ឬក្រុមហាម៉ាស មិនគួរឲ្យបន្តមានជីវិតរស់នៅលើផែនដីមួយនេះទៀតឡើយ” ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេល ១ ខែទៅហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សលើស ១ ម៉ឺននាក់ និងជាង ២៥,០០០ នាក់ រងរបួស ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រ៉ុកកែតជាច្រើនគ្រាប់បាញ់រះចេញពីតំបន់ហ្គាហ្សាហោះទៅកាន់ទីក្រុង អ៊ីស្រាអែល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


