Connect with us

ព័ត៌មានជាតិ

មេទ័ពជើងគោកកម្ពុជា គ្រោងជួបប្រជុំជាមួយមេទ័ពនៃប្រទេសអាស៊ាន នៅថៃ  

បានផុស

នៅ

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ លោកមេបញ្ជាការកងទ័ពជើងគោកកម្ពុជា គ្រោងទៅចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងដូច្នេះថា៖ «លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ និងកម្មវិធីពាក់ព័ន្ធ នៅហួរហ៊ីន ខេត្តប្រាជួបគិរីខាន់ ប្រទេសថៃ ចាប់ពីថ្ងៃ ទី២២ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣»។ ដំណើរចូលរួមកិច្ចប្រជុំនេះ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ចារើនឆៃ ហ៊ិនថៅ មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ និងជាប្រធានប្តូរវនកិច្ចប្រជុំ។

កិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤នេះ បានរៀបចំឡើងក្រោមប្រធានបទ៖ «កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន» ដោយផ្តោតលើការលើកកម្ពស់សាមគ្គីភាព និងមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមរួមដែលជះឥទ្ធិពលនៅក្នុងតំបន់ និងការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន។

ក្រៅពីចូលរួមកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ ចារើនឆៃ ហ៊ិនថៅ (CHAROENCHAI HINTHAO) មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ រួមជាមួយជំនួបទ្វេភាគីជាមួយមេបញ្ជាការកងទ័ពជើងគោក និងតំណាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម