ជីវិតកម្សាន្ដ
ភាពយន្តដែលអាចរកបានចំណូលខ្ពស់នាដើមឆ្នាំ២០២១ត្រៀមបង្ហាញវត្តមាននៅក្នុងរោងកុនឆាប់ៗនេះ
ពិតជាប្លែកអារម្មណ៍និងបង្កសំណើចសើចចុកពោះទៀតហើយជាមួយភាពយន្តបែបកំប្លែងរឿង នាងរាម វីរនារីជិះក្របីដែលត្រៀមនឹងចាក់បញ្ចាំងនៅតាមបណ្តារោងកុននានាទូទាំងប្រទេសកម្ពុជា។
ស្នាដៃរឿងថ្មីនេះគឺបន្ទាប់ពីជោគជ័យនៃរឿង ម៉ូតូឌុបបះសក់ BIKEMAN ទាំង២វគ្គរបស់ផលិតករដ៏ឆ្នើមនៃរឿងនេះក៏បានបង្ហាញស្នាដៃថ្មីមួយទៀតដោយប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុនតាមរយៈប្ដូរតួជិះម៉ូតូមកជិះក្របីម្ដងវិញដោយច្នៃចេញជាអត្ថរសដ៏អស្ចារ្យដែលអ្នកទស្សនាស្មានមិន ដល់បូករួមនឹងសមត្ថភាពសម្ដែងតារាលំដាប់ជួរមុខ BELLA RANEEទៀតផង ។

ចំពោះការផលិតការដឹកនាំ រួមទាំងការសម្ដែងដ៏ប៉ិនប្រសប់របស់តួសម្ដែងគ្រប់រូបក្នុងរឿងនេះបានពាំ នាំមកនូវទាំងគុណភាព សំណើច សើចក្អាកក្អាយបំបាត់អស់ទុក្ខកង្វល់របស់ទស្សនិកជនជាពិសេសភាពក្រមិចក្រមើមដែលជាចរិតលក្ខណៈថ្មីដែលកញ្ញា BELLA សម្ដែងក៏ពិតជាសមឥតខ្ចោះដែលជាភាពទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកគាំទ្រផ្ទាល់របស់នាង។ ដូច្នេះហើយទើបធ្វើឲ្យភាពយន្ដមួយនេះរកចំណូលបានខ្ពស់រហូត២០០លានបាត (ប្រមាណជិត៧លានដុល្លារ)ក្នុងរយៈពេល២សប្ដាហ៍នៃការដាក់បញ្ចាំងតាមរោងភាពយន្ដក្នុងប្រទេសថៃ ហើយក៏ជាភាពយន្ដដំបូងដែលរកបានចំណូលដ៏លើសលប់បន្ទាប់ពីស្ថានភាពដ៏តឹងតែងនៃការរាតត្បាតពីវីរុសកូវីដ១៩។

សមិទ្ធិផលថ្មីនេះក៏មិនចាញ់ភាពយន្ដចាស់ដែរ គឺថាត្រូវបានទស្សនិកជនថៃនាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដីណែនពេញរោងភាពយន្ដទូទាំងប្រទេសចាប់តាំងពីថ្ងៃចេញបញ្ចាំងដំបូង។ កាន់តែពិសេសទៅ ទៀតនោះ ភាពយន្ដមួយនេះក៏នឹងធ្វើការចាក់បញ្ចាំងនៅរោងភាពយន្ដនានាក្នុងប្រទេសកម្ពុជាផងដែរចាប់បីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


