Connect with us

ព័ត៌មានជាតិ

រដ្ឋពង្រឹងកិច្ចគាំពារសង្គម ជួយពលរដ្ឋ ងាយរងហានិភ័យ ឆ្លើយតបគ្រោះអាសន្ននានា

បានផុស

នៅ

នៅក្នុងអំឡុងពេលមានសម្ពាធអតិផរណា រាជរដ្ឋភិបាលបានរៀបចំធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គម ដែលមាន ស្រាប់ និងបន្ថែមរបបគោលនយោបាយ ឱ្យទៅជាកម្មវិធីជាតិជំនួយសង្គមជាកញ្ចប់គ្រួសារ និងបានបង្កើតឱ្យកម្មវិធីកិច្ច គាំពារសង្គម ដើម្បីឆ្លើយតបគ្រោះអាសន្ននានា ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សម្រាប់កម្មវិធីកិច្ច គាំពារសង្គមនេះ ដើម្បីពង្រឹងកម្មវិធីជាតិជំនួយសង្គមឱ្យមានភាពរឹងមាំ គ្រប់ជ្រុងជ្រុយ ស្របតាមដំណាក់កាល និងកម្រិត នៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពសុខដុម និរន្តភាព សមធម៌ និងបរិយាបន្ន។

ថ្លែងនៅក្នុងកម្មវិធី «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» នៅថ្ងៃទី ៥ ខែឆ្នូ លោក ជា សុមេធី បានគូសបញ្ជាក់ ទៀតថា ចំពោះកម្មវិធីជាតិជំនួយសង្គម នេះដែរ បានដាក់ចេញនៅគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិគាំពារ សង្គមចំនួនពីរសំខាន់ដូចជា៖ ១. គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារ ក្របខណ្ឌ នេះរៀបចំឡើង ដើម្បីកែទម្រង់គាំពារសង្គម ដោយជំរុញកម្មវិធីតាមរយៈសមាហរណកម្មវិធីមុខងារ មកក្រោមប្រតិករតូច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

លោក ជា សុមេធី បានបន្តថា ឯកសារនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់ការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលមាន លក្ខណៈប្រមូលផ្ដុំ សង្គតិភាព ប្រសិទ្ធភាព និងចីរភាព ក្នុងការអភិវឌ្ឍន៍មុខងារគាំពារសង្គមមួយដ៏រឹងមាំ ដោយធ្វើ សមាហរណកម្មកម្មវិធីនានា ដែលមានស្រាប់ ព្រមទាំងគិតគូរឧបត្ថម្ភដល់សមាជិកគ្រួសារ ដែលរស់នៅជាមួយអ្នកផ្ទុក មេរោគអេដស៍ និងជនចាស់ជរា ដែលមានវ័យ ៦០ឆ្នាំឡើងទៅ ក្នុងគ្រួសារមានប័ណ្ណសមធម៌ប្រមាណ ៧០ម៉ឺនគ្រួសារ និងចំណាយថវិកាចំនួន ៦៧៤,៥ ប៊ឺនលានរៀល ស្មើនឹង ១៦៥ លានដុល្លារ។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុង កញ្ចប់គ្រួសារ ​និងកសាងមូលដ្ឋានគ្រឹះ ដើម្បីធ្វើឱ្យមានភាពងាយស្រួលសម្រាប់ការបញ្ជូនបន្ត និងតភ្ជាប់ទៅការឧបត្ថម្ភ សាច់ប្រាក់ សេវា និងកម្មវិធីនានារួមមាន កម្មវិធីគាំពារសង្គមផ្សេងៗ កម្មវិធីទីផ្សារការងារ និងសេវាសង្គមកិច្ច ជាដើម។

ចំពោះគោលការការណ៍ទីពីរនោះ គឺជាគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមឆ្លើយតប នឹងគ្រោះអាសន្ន។ ក្របខណ្ឌនេះរៀបចំឡើងក្នុងកិច្ចគាំពារជាលក្ខណៈជាប្រព័ន្ធ ដែលទស្សន៍ទាយទុកជាមុន ទាន់ពេល វេលា និងមានប្រសិទ្ធភាព ជូនពលរដ្ឋ ជាពិសេសពលរដ្ឋក្នុងគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងគ្រោះ អាសន្ន ធម្មជាតិ វិបត្ដិម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិបត្តិសុខភាពសាធារណៈតាមតំបន់ ទាំងក្នុងអំឡុងពេលគ្រោះ អាសន្ន និងក្រោយគ្រោះអាសន្ន ដើម្បីស្តារជីវភាពឡើងវិញ។

ក្របខណ្ឌនេះ ក៏បានដាក់ចេញនៅការងារអាទិភាពជាមូលដ្ឋានចំនួនប្រាំរួមមាន៖ ការរៀបចំក្របខណ្ឌគោលនយោបាយ និងស្ថាប័ន, ការរៀបចំយន្តការអនុវត្តន៍ និងឧបករណ៍គោលនយោបាយអន្តរាគមន៍, ប្រព័ន្ធបើកផ្ដល់, ទិន្នន័យ និងព័ត៌មាន និងហិរញ្ញប្បទាន ក្នុងគោលបំណងកសាងភាពធនក្នុងសង្គម បង្កើនភាពគាំពារសង្គម ជំរុញការអភិវឌ្ឍន៍ការគាំពារសង្គម និងកាតត្រៀមខ្លួនទុកជាមុខក្នុងឆ្លើយតបនឹងគ្រោះអាសន្ននានា។

លើសពីនេះ ក្របខណ្ឌ ក៏បានកំណត់អំពីតួនាទី និងភារកិច្ចក្រសួង ស្ថាប័ន ដែលមានសមត្ថកិច្ចក្នុងការចូលរួមអនុវត្តន៍ និងបើកផ្លូវឱ្យមានយន្តការ សម្របសម្រួលអន្តរក្រសួង ស្ថប័ន ព្រមទាំងអនុញ្ញាតឱ្យរដ្ឋាភិបាល និងដៃគូអភិវឌ្ឃន៍ ពង្រឹង កិច្ចសហប្រត្ដិការណ៍ និងការធ្វើសុខដុមពាណិជ្ជកម្ម និងកិច្ចគាំពារសង្គមនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម