Connect with us

ជីវិតកម្សាន្ដ

អ្នកលេងអ៊ីនធឺណេតកូរ៉េ ប្រតិកម្មនឹងក្រុម BLACKPINK ដែលយល់ព្រមបន្តកុងត្រាជាមួយ YG

បានផុស

នៅ

អ្នកលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនម៉ឺននាក់បានប្រតិកម្មនឹងព័ត៌មានដែលថា សមាជិកក្រុម BLACKPINK ទាំងបួននាក់បានបន្តកិច្ចសន្យាជាមួយផលិតកម្ម YG Entertainment សម្រាប់សកម្មភាពក្រុមរបស់ពួកគេទៅមុខទៀត។​ នេះបើយោងតាមការចុះផ្សាយរបស់ koreaboo មុននេះបន្តិចប៉ុណ្ណោះ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ០៦ ខែធ្នូ Ilgan Sports បានទម្លាយព័ត៌មាន នៅក្នុងអត្ថបទមួយដោយមានផលិតកម្ម YG Entertainment បានបញ្ជាក់ថា​ បន្ទាប់ពីការពិភាក្សាយ៉ាងប្រុងប្រយ័ត្នជាមួយ BLACKPINK យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខថ្មីមួយសម្រាប់សកម្មភាពរបស់ក្រុម ដោយផ្អែកលើការជឿជាក់យ៉ាងមុតមាំចំពោះគ្នាទៅវិញទៅមក។

លើសពីនេះ YG Entertainment បានសន្យាថានឹងផ្សព្វផ្សាយក្រុមឲ្យកាន់តែសកម្ម ស្លាកសញ្ញាបានសន្យាថានឹងសង BLINKs ជាមួយនឹងអាល់ប៊ុម និងដំណើរទេសចរណ៍ពិភពលោកជាច្រើនទៀត ខណៈដែលអ្នកគាំទ្របានទន្ទឹងរង់ចាំព័ត៌មាននេះជាយូរមកហើយ។ ក្នុងនោះផងដែរ YG បាន​រក្សា​សិទ្ធ​ក្នុង​ការ​ចរចា​កុងត្រា​សម្រាប់​ការ​ផ្សព្វផ្សាយ​បុគ្គល​របស់​សមាជិកដោយថា យើងនៅតែស្ថិតក្នុងការពិភាក្សា (ទាក់ទងនឹងកិច្ចសន្យាបុគ្គល)។

យ៉ាងណាមិញការ ចុះកិច្ចសន្យារបស់ក្រុម BLACKPINK បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងប្រទេសកូរ៉េខាងត្បូងជាពិសេសក្រុមអ្នកលេងបណ្ដាញអ៉ិនធើណេតតែម្ដង។ក្នុងនោះម្នាក់ៗបានសម្រុកចូលទៅបញ្ចេញមតិ​ប្រតិកម្ម​ចំពោះ​ព័ត៌មាន​នេះខុសៗគ្នាថា៖

ការចុះកុងត្រាមិនសំខាន់ឡើយ អ្វីដែលពួកយើងចង់ដឹងនោះគឺថាតើ BLACKPINK​ នឹងចេញអាល់ប៊ុមឬអត់ តែប៉ុណ្ណោះ។, ខ្ញុំគិតថាពួកគេមិនបានចុះហត្ថលេខាជាមួយ YG សម្រាប់ការផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ពួកគេទេ។, “ប្រសិនបើក្រុមនេះចេញអាល់ប៊ុមតែមួយក្នុងមួយឆ្នាំ វាគឺជាជោគជ័យសម្រាប់ YG”។, “ខ្ញុំ​គិត​ថា​ នេះ​មិន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ក្រុម​ទេ ព្រោះ​ខ្ញុំ​គិត​ថា YG ក៏​មាន​តួនាទី​ក្នុង​ការ​ជោគជ័យ​របស់​ក្រុម”។

ដោយឡែកមានទស្សនិកជនមួយចំនួនហាក់ពុំពេញចិត្តឲ្យក្រុម BLACKPINK បន្តកុងត្រាជាមួយ YG ឡើងវិញនោះទេ។ ដោយសារតែកន្លងមក Lisa ត្រូវបានគេបញ្ចេញមតិថា នាងជាជនបរទេសដែលល្បីឈ្មោះហើយចង់ចោលទ្រនំ និងហក់លោតឆ្ងាយជាងសមាជិកផ្សេងៗទៀត។

ទោះយ៉ាង​ណា​ក៏​ដោយ មនុស្សជាច្រើនដែលតែងតែគាំទ្រក្រុមនេះ មានតែរង់ចាំមើលភាគបន្តថា តើនឹងទៅជាយ៉ាងណាសម្រាប់សមាជិកម្នាក់ៗ។ បើទោះបីជា BLACKPINK​មិនដូចកាលពីមុនក្ដី​ ប៉ុន្តែក្ដីសង្ឃឹមរបស់ YG អាចនឹងរំពឹងលើក្រុមនេះច្រើនបំផុតសម្រាប់ឆ្នាំទៅមុខទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លូវការ! សមាជិកទាំងអស់របស់ BLACKPINK បន្តកុងត្រាជាមួយ YG

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម