Connect with us

ជីវិតកម្សាន្ដ

Janie ស្លៀកសិចស៊ី ស្វាគមន៍បុណ្យណូអែលម្សិលមិញ ហ្វេនសរសើរព្រាត

បានផុស

នៅ

កាលពីម្សិលមិញនេះគឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យណូអែលឆ្នាំ២០២៣ ក្នុងនោះគេសង្កេតឃើញថាមានតារាថៃជាច្រើនដួង​ បានតុបតែងកាយអ​បអរក្នុងពិធីយ៉ាងសប្បាយរីករាយ​។

ជាក់ស្ដែងតារាសម្ដែង Janie Tienphosuwan ក៏លេងខ្លួនមិនខុសពីអ្នករួមអាជីពសិល្បៈផ្សេងទៀតដែរ ខណៈដែលប៉ុន្មានសន្លឹកដែលនាងបង្ហោះលើគណនី IG ផ្ទាល់ខ្លួន បានអង្រួនបេះដូងអ្នកទស្សនាសម្រុកចូលមកបញ្ចេញមតិព្រោងព្រាត​ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកសរសើរលើរាងកាយ និងសម្រស់ក្មេងជាងវ័យ។

តាមរយៈគណនី Instagram របស់តារាសម្តែងដែលមានទេពកោសល្យរូបនេះ បានបង្ហោះរូបភាពក្នុងសំលៀកពាក់ពណ៌សព្រិល នាខែធ្លាក់ទឹកកកនៅប៉ែកអឺរ៉ុប។ ទោះបីជាសំលៀកបំពាក់របស់នាងតូចជាងរាងកាយក៏ពិតមែន ប៉ុន្តែមិនមែនក្នុងន័យអាសអាភាសឡើយ។ ស្របពេលដែលនាង បានសរសេរខេបសិនមួយឃ្លា ជាភាសាអង់គ្លេសថា “Once upon a dream Merry Chritmas នៅពេលដែលយើងសុបិន, រីករាយថ្ងៃ Chritmas :”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ រូបភាពអបអរបុណ្យណូអែលរបស់តួស្រីក្នុងរឿង “ភ្លើងបុណ្យ” បានធ្វើឲ្យមហាជនប្រុសស្រីហាក់ប្លែកភ្នែក​ដោយសារតែឈុតនេះវាតូចជាងនាងខ្លាំង។ ​មិនត្រឹមប៉ុណ្ណឹងទេ សូម្បីតែការស្លៀកពាក់របស់នាងក៏សិចស៊ី​ ដែលអាចធ្វើឲ្យនាងរងាបាន។

ទោះយ៉ាងណារូបភាពរបស់ Janie នៅតែទទួលបានការសរសើរពីសម្រស់ និងការថែទាំរូបរាងកាយ បើទោះបីជានាងមានកូនហើយក៏ដោយ។ ដែលនេះបង្ហាញថា មិនថារយៈពេលប៉ុន្មានដែលពេលវេលាបានកន្លងផុតទៅ នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទទ្រជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាស្រីថៃ១០រូប លេងខ្លួនអបអរបុណ្យណូអែលសុទ្ធតែប្លែកៗពីគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម