ព័ត៌មានជាតិ
ពលរដ្ឋរស់នៅតំបន់រុនតាឯក បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ១៨ជំនាញ
មានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ១៨ជំនាញ ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក បានចុះឈ្មោះចូលរៀន បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ជូនពួកគាត់ ចូលរៀនដោយឥតគិតថ្លៃ។
សូមជម្រាបថា រាជរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ដល់ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក ដែលស្ថិតនៅ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យឆាប់រហ័សសម្រាប់លើកស្ទួយជីវភាព នាពេលអនាគត។
ការផ្តល់ជូននេះ គឺនៅក្នុងអំឡុងពេលពិធីជួបជុំសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាមួយប្រជាពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ។
កម្មវិធីបណ្ដុះបណ្ដាលដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឲ្យបានរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺរៀនខ្លីៗ ៤ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ ហើយអ្វីដែលកាន់អស្ចារ្យជាងនោះទៅទៀត ប្រសិនជាបងប្អូនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែចំនួន ២៨ ម៉ឺនរៀល រហូតរៀនចប់។
បើតាមមូលអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯកនេះ បានចុះឈ្មោះចូលរៀនលើមុខជំនាញចំនួន ១៨ ដូចជា៖ តបណ្តាញអគ្គិសនីក្នុងអគារ បរិក្ខារត្រជាក់ ថែទាំជួសជុលរថយន្ត ជួសជុលអគ្គិសនីរថយន្ត ការតំឡើងកាមេរ៉ាសុវត្ថិភាព តបណ្តាញទឹក ការងារកំបោរ ជាងម៉ូតូ កាត់ដេរ សាឡន ម្ហូបខ្មែរ ធ្វើនំ កាត់សក់បុរស ក្រាហ្វិកកុំព្យូទ័រ កុំព្យូទ័រ សំអាងកាយ ការងាររដ្ឋបាល និងឆុងកាហ្វេ ជាដើម៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង