Connect with us

ព័ត៌មានជាតិ

លទ្ធផល​ជំរឿន​បង្ហាញ​ថា​ មាន​សហគ្រាស​កាន់កាប់​ដោយ​ជនជាតិ​ចិន​ជាង ២ ០០០ កន្លែង​បើក​រកស៊ី​នៅ​កម្ពុជា

បានផុស

នៅ

ជំរឿន​សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ បាន​បង្ហាញ​អង្គភាព​សេដ្ឋកិច្ច​​ដែល​កំពុង​បើក​ដំណើរការ​អាជីវកម្ម​នៅប្រទេស​កម្ពុជា​មានប្រមាណ​ ៧៥ ម៉ឺន​​អង្គភាព​គិតត្រឹមថ្ងៃទី០១ ខែ​មីនា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើផ្អែកតាម​របាយការណ៍ជំរឿន​ ​អង្គភាព​សេដ្ឋកិច្ចភាគច្រើន​មាន​ម្ចាស់​ជា​ជនជាតិ​កម្ពុជាមាន​ប្រមាណ ៩៩,១% ស្មើ​ប្រមាណ ៧៤៧ ០១០ សហគ្រាស

ដោយ​ឡែក​អង្គភាពសេដ្ឋកិច្ចដែលមានម្ចាស់​ជា​ជនបរទេស​ក្នុង​នោះ​ជនជាតិចិន​មានចំនួន ២ ៦០៨ សហគ្រាស (ស្មើ ០,៣%) ជនជាតិ​វៀតណាម​មានចំនួន ១ ៥៨១ សហគ្រាស (ស្មើ ០,២%) ជនជាតិកូរ៉េខាងត្បូងមានចំនួន ៤៣៩ សហគ្រាស (ស្មើ០,១%) និងជនជាតិ​អាស៊ីផ្សេងៗទៀតមានចំនួន ១ ១៩៨ សហគ្រាស (ស្មើ០,២%)

ចំណែក​អង្គភាព​សេដ្ឋកិច្ច​ដែលជា​ម្ចាស់​បរទេស​មាន​ភាគហ៊ុន​ជាមួយកម្ពុជា​មានតិចជាង ១%។

ការធ្វើ​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ២០២២ គ្របដណ្ដប់​លើអង្គភាព​សេដ្ឋកិច្ច​មាន​ទីតាំង​ជាក់លាក់​អចិន្ត្រៃយ៍​ទាំងអស់ដែល​ស្ថិតក្នុងដែនដី​នៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពសេដ្ឋកិច្ចគឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណឬ​កន្លែង​ជាក់លាក់​ណាមួយ​សម្រាប់​អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម