Connect with us

ព័ត៌មានជាតិ

ទីតាំងថ្នាលបណ្ដុះកូនឈើខ្នាតអន្តរជាតិ ៤ កន្លែង គ្រោងរៀបចំ​ជា​គោលដៅ​ទាក់ទាញអ្នកទេសចរ

បានផុស

នៅ

ក្រសួង​បរិស្ថាន​គ្រោង​រៀប​ចំ​ទី​តាំង​លេង​កម្សាន្ត នៅ​កន្លែង​ដែល​មាន​រៀប​ចំ​ថ្នាល​បណ្តុះ​កូន​ឈើ​ខ្នាត​អន្តរជាតិ​ទាំង ៤​ខេត្ត ឲ្យ​ក្លាយ​ទៅ​ជា​កន្លែង​ទេសចរដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ទៅ​លេង​កម្សាន្ត​ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​​រស់​នៅ​តំបន់​នោះ​អាច​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក អ៊ាង​ សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​សមាគម​អ្នក​ស្រឡាញ់​បរិស្ថាន និងសង្គម ចូលជួប​សម្តែង​ការ​គួរសម ​លោក​ អ៊ាង សុផល្លែត ​មាន​ប្រសាសន៍​ថា តាម​រយៈ​យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន គឺ​ទិសដៅ​អាទិភាព​រួម​ចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាសហគមន៍​ឲ្យ​ចាកផុត​ពី​ភាពក្រីក្រ តាមរយៈ​ជំហាន​ចម្បងៗដែល​រួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤ កន្លែង ស្ថិត​នៅ​ខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និង​ខេត្តសៀមរាប ដែល​អាច​មាន​សមត្ថភាព​បណ្តុះ​កូនឈើយ៉ាងតិចជាង ១ លានដើម។

ចំពោះ​ទី​តាំង​បណ្តុះ​កូន​ឈើ​ទាំង ៤ ​កន្លែង​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា គ្រោង​រៀប​ចំជា​ទី​តាំងកម្សាន្ត និង​បោះតង់ ទុក​​ឲ្យ​​ប្រជាពលរដ្ឋក្នុង​តំបន់​​អាច​រកចំណូលតាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរដោយ​អនុវត្ត​នូវគោលការណ៍​​ស្អាតតម្លៃ​​សមរម្យ​ស្របតាម​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្អាត បៃតង និង​ចីរភាព ដែល​​កំពុងផ្សព្វផ្សាយ និង​អនុវត្ត​​យ៉ាងសកម្ម ដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ទីតាំង​រៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤​ កន្លែង បើ​តាម​លោក​រដ្ឋមន្ត្រី​ ​បណ្តុះ​​កូនឈើ ៣ ប្រភេទ ទី១ កូនឈើសម្រាប់​​ចែកជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​យកទៅដាំ  ទី២ បណ្តុះ​ជា​ឈើ​ជំទង់ និងទី៣ បណ្តុះកូនឈើ​ឲ្យក្លាយជាដើមឈើធំៗសម្រាប់​​លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែល​មាន​តម្រូវការ​ដាំ​​ឈើលំអ​ក្នុង​បូរី ឬ​ទីកន្លែង​សាធារណៈនានា​​។

ឆ្លើយ​តប​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ជុំ ហួត ប្រធាន​សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម​​ បាន​ប្តេជ្ញា​ចិត្ត​ចូលរួមសហការ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ផ្តល់​ប្រយោជន៍​​ជូន​​ប្រជាពលរដ្ឋ​កម្ពុជា ជា​​ពិសេស​ការផ្សព្វផ្សាយ​​អំពីយុទ្ធនាការនានា ដូច​ជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និង​យុទ្ធនាការ​ដាំដើម​​ឈើ​ឲ្យច្រើនជាងការកាប់ រួម​ទាំងវិធានការ ៤ ចំណុច ទប់​ស្កាត់​បទល្មើស​ធនធាន​​ធម្មជាតិ ដែល​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ ដើម្បី​បង្កើន​គម្របព្រៃ​​ឈើ​​កម្ពុជា ឲ្យ​បានចំនួន ៦០% នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

អាល្លឺម៉ង់ ជម្លៀសមនុស្ស ២០ ០០០នាក់ជាបន្ទាន់ ក្រោយរកឃើញគ្រាប់បែក៣គ្រាប់ សល់ពីសម័យសង្គ្រាមលោកលើកទី២ 

កីឡា៧ នាទីutes មុន

យុវជន​ឆ្នើម Yamal ថា ជំនួបអេស្ប៉ាញ និងបារាំង ជាពេលកាត់ក្តីអ្នកឈ្នះ Ballon d’Or

កីឡា៩ នាទីutes មុន

លោក​ ហេង​ សុឃន​ លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី ហាត់​ទាំង​គុន​ខ្មែរ​ និង​ឃីកបុកស៊ីង​ ព្រោះ​ទីផ្សារ​ធំ​

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តកូនខ្មែរសិក្សាស្រាវជ្រាវ “នីតិអន្តរជាតិសមុទ្រ” ឱ្យបានច្រើន

អន្តេវាសិកដ្ឋាន
ព័ត៌មានជាតិ១៦ នាទីutes មុន

សម្ដេចតេជោនិង​គ្រួសារសម្រេចផ្ដល់ដី ២ហិកតានៅជ្រោយចង្វារសាងសង់អាគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ  

Sokha Hotels

ព័ត៌មានពេញនិយម