សុខភាព
ទឹកសណ្ដែកសៀង Yeo’s Immuniti បន្ថែមសារធាតុចិញ្ចឹម នាំមកនូវការបដិវត្តន៍សុខភាពនៅជុំវិញទីក្រុងភ្នំពេញ
អតិថិជនជាង ៥០០០ នាក់ បានស្វែងយល់ និងទទួលបាននូវអត្ថប្រយោជន៍សុខភាព បន្ទាប់ពីភ្លក់នូវរសជាតិថ្មីរបស់ទឹកសណ្ដែកសៀង Yeo’s Immuniti តាមរយៈព្រឹត្តិការណ៍សប្បាយៗ ជាច្រើន ដែលបានធ្វើឡើងនៅទូទាំងរាជធានីនៃប្រទេសកម្ពុជា ដើម្បីបង្ហាញនូវរូបរាង និងរសជាតិថ្មីរបស់ទឹកសណ្តែកសៀងនេះ ដែលឥឡូវនេះត្រូវបានបន្ថែមនូវវីតាមីន B6 និងរ៉ែស័ង្កសី នៅក្នុងកំប៉ុងរូបរាងថ្មីនីមួយៗ។

ក្នុងនាមជាភេសជ្ជៈនាំមុខគេនៅអាស៊ី Yeo’s បានទាក់ទាញអ្នកហាត់ប្រាណ កីឡាករ និងកីឡាការិនី អ្នកហាត់យូហ្កា និងសាធារណជនទូទៅជាមួយនឹងព្រឹត្តិការណ៍ដ៏រំភើបជាបន្តបន្ទាប់ ដើម្បីបង្ហាញពី អត្ថប្រយោជន៍ នៃទឹកសណ្ដែកសៀងសុខភាពរបស់ខ្លួន។

ស្តង់នានាត្រូវបានរៀបចំឡើងនៅតាមទីសាធារណៈ កន្លែងហាត់ប្រាណ ក្លឹបកីឡា ស្ទូឌីយោយូហ្កា និងឱសថស្ថាននានាទូទាំងរាជធានីភ្នំពេញ។ អតិថិជនអាចភ្លក់នូវរសជាតិទឹកសណ្ដែកសៀង Yeo’s Immuniti ជាមួយនឹងកំប៉ុងរូបរាងថ្មី ក៏ដូចជាលេងនូវហ្គេមសប្បាយៗ ដើម្បីមានឱកាសឈ្នះរង្វាន់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ផងដែរ។ ក្នុងបេសកកម្មលើកកម្ពស់សុខភាពមួយនេះ ទឹកសណ្ដែកសៀង Yeo’s Immuniti ត្រូវបានផ្ដល់ដល់អតិថិជនជាង ៥០០០ នាក់។

លោក Ozgur Simsek នាយកគ្រប់គ្រង នៃក្រុមហ៊ុន Yeo’s Cambodia បានលើកឡើងថា៖ «ពួកយើងតែងតែគិតដល់អតិថិជនរបស់យើង ហើយក៏ដឹងថាសុខភាពរបស់ពួកគេគឺជាអាទិភាពផងដែរ។ ជាការឆ្លើយតប យើងបានបន្ថែមការលើកកម្ពស់សុខភាពទៅក្នុងកំប៉ុងនីមួយៗនៃទឹកសណ្ដែកសៀង Yeo’s Immuniti របស់យើង ដើម្បីធានាថាអតិថិជនអាចផ្តោតអារម្មណ៍បានកាន់តែប្រសើរនៅក្នុងសកម្មភាពប្រចាំថ្ងៃ មិនថានៅសាលារៀន កន្លែងធ្វើការ កន្លែងហាត់ប្រាណ ឬលេងកីឡាជាដើម»។

លោកបានបន្ថែមថា៖«យើងពិតជាមានសេចក្ដីសោមនស្សរីករាយដែលទទួលបានការឆ្លើយតបជាវិជ្ជមាន ពីអតិថិជនជាច្រើនដែលបានភ្លក់នូវរសជាតិទឹកសណ្ដែកសៀងជំនាន់ថ្មីមួយនេះ ហើយពួកគេបានប្រាប់ថា ពួកគេចូលចិត្តទាំងរសជាតិថ្មី និងរូបរាងកំប៉ុងថ្មីរបស់វា។ ពួកគេក៏បានលើកឡើងដែរថា វាបានផ្ដល់នូវអត្ថប្រយោជន៍ទ្វេដង។ នេះពិតជាអស្ចារ្យណាស់ដែលយើងបានឃើញមនុស្សជាច្រើន ចូលរួមលេងហ្គេមកម្សាន្តនានាយ៉ាងសកម្មដូចនេះ»។

ដើម្បីសម្រេចបាននូវការពង្រឹងអត្ថប្រយោជន៍សុខភាពកាន់តែប្រសើរ និងជំរុញប្រព័ន្ធស៊ាំក្រុមហ៊ុន Yeo’s Cambodia បានបន្ថែមនូវវីតាមីន B6 និងរ៉ែស័ង្កសីទៅក្នុងកំប៉ុងនីមួយៗនៃទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន។ វីតាមីន B6 ជួយពង្រឹងការចងចាំ លើកកម្ពស់សុខភាពខួរក្បាល និងជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ រីឯរ៉ែស័ង្កសី គឺជាសារធាតុចិញ្ចឹមជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងមុខងារមេតាប៉ូលីស ដែលមានតម្រូវការខ្ពស់។

ដើម្បីអបអរសារចំពោះការផ្ដល់នូវអត្ថប្រយោជន៍សុខភាពទ្វេដង នៃទឹកសណ្ដែកសៀង Yeo’s Immuniti របស់ខ្លួន ក្រុមហ៊ុន Yeo’s Cambodia បាននាំមកនូវការវេចខ្ចប់ នៃកំប៉ុងរូបរាងថ្មី ប្រកបដោយភាពទាន់សម័យ និងការចាប់យកអត្ថប្រយោជន៍សុខភាព ដែលផ្តល់ឡើងតាមរយៈការទទួលទានទឹកសណ្ដែកសៀងនូវរាល់ក្រេបនីមួយៗ។

សូមកុំភ្លេចតាមដានបណ្ដាញសង្គមរបស់ ក្រុមហ៊ុន Yeo’s Cambodia ដើម្បីទទួលបានព័ត៌មានបន្ថែម និងដើម្បីកុំឱ្យខកខានទទួលបានដំណឹងពីកម្មវិធីបន្ដបន្ទាប់ទៀតនៅក្នុងប្រតិទិនរបស់ក្រុមហ៊ុន Yeo’s។

អំពីក្រុមហ៊ុន Yeo’s Cambodia
ក្រុមហ៊ុន YHS (CAMBODIA) FOOD & BEVERAGE PTE LTD ឬ Yeo’s Cambodia គឺជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Yeo Hiap Seng ដែលមានអាយុកាលជាង ១២០ ឆ្នាំមកហើយ។ ក្រុមហ៊ុន Yeo’s Cambodia បានបើកដំណើរការនៅក្នុងឆ្នាំ២០១៣ ហើយបានរីកចម្រើនក្លាយជាម៉ាកយីហោភេសជ្ជៈអាស៊ី (Asian Soft Drink) ឈាន មុខគេនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់ខ្លួន នៅពេល ដែលបានជាប់ជាជម្រើសទីមួយ ក្នុងចំណោមប្រភេទភេសជ្ជៈអាស៊ីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើ ទិន្ន័យរបស់ Kantar Research ក្នុងខែមីនា ឆ្នាំ២០២១។ Yeo’s ប្តេជ្ញាចិត្តក្នុងការផ្តល់ជូន ដល់អតិថិជននាពេលបច្ចុប្បន្ននូវផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ផ្ដល់នូវសុខភាពល្អ និងប្រកបដោយភាពច្នៃប្រឌិតដ៏រស់រវើក៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់