ព័ត៌មានអន្ដរជាតិ
ស្អែកនេះ លោក ថាក់ស៊ីន គ្រោងនឹងអញ្ជើញទៅស្នាក់ការបក្សភឿថៃ
អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងអញ្ជើញទៅទីស្នាក់ការកណ្ដាលគណបក្សភឿថៃនាវេលាម៉ោង ១ និង ៤៥ នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែមីនានេះ ដើម្បីជួបជាមួយសមាជិកតំណាងរាស្ត្ររបស់បក្ស ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។
ប្រភពដដែលបញ្ជាក់ទៀតថា ការអញ្ជើញទៅទីស្នាក់ការបក្សភឿថៃរបស់លោក ថាក់ស៊ីន នឹងមិនជាប់ពាក់ព័ន្ធរឿងប្រជុំផ្ទៃក្នុងរបស់បក្សនោះឡើយ ពោលនេះគ្រាន់តែជាការសម្រួលដល់សមាជិកតំណាងរាស្ត្រដែលចង់សួរសុខទុក្ខទៅដល់ភូមិគ្រឹះរបស់លោកផ្ទាល់ ប៉ុន្តែទោះជាយ៉ាងណា មិនមែនគ្រប់សមាជិកតំណាងរាស្ត្រទាំងអស់សុទ្ធសឹងតែបានជួបលោកក្នុងពេលនោះទេ ។
ស្របពេលជាមួយគ្នានេះ ដំណើររបស់លោក ថាក់ស៊ីន ទៅកាន់ទីស្នាក់ការគណបក្សភឿថៃក៏កំពុងទាញឲ្យសមាជិកតំណាងរាស្ត្រមួយចំនួនមានក្ដីរំភើបសប្បាយរីករាយផងដែរ ព្រោះនេះគឺជា “ឱកាសដ៏ពិសេស” មួយ ហើយវាក៏មិនមែនជារឿងចម្លែកនោះដែរ ដោយសារតែអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះជាអ្នកបង្កើតគណបក្សថៃស្រឡាញ់ថៃ គណបក្សកម្លាំងប្រជាជន និងគណបក្សភឿថៃនេះឯង ។
ទន្ទឹមនោះ ក្រោយដោះលែងឲ្យមានសេរីភាព លោក ថាក់ស៊ីន បានបង្ហាញខ្លួនជាសាធារណៈជាបន្តបន្ទាប់ ជាពិសេសលោកបានចំណាយពេល ៣ ថ្ងៃហោះទៅលេងស្រុកកំណើតក្នុងខេត្តឈៀងម៉ៃដើម្បីគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់លោក ទៅមើលគម្រោងក្នុងស្រុកមួយចំនួន និងជួបជាមួយមិត្តភក្តិចាស់ៗ បន្ទាប់ពីចាកចេញឆ្ងាយអស់រយៈពេល ១៧ ឆ្នាំ ។
ទោះយ៉ាងណា ក្រុមអ្នកវិភាគបែរជាមើលឃើញជ្រុងផ្សេងទៅវិញ ដោយចាត់ទុកការធ្វើដំណើររបស់លោក ថាក់ស៊ីន ទៅកាន់ស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ គឺជាការដាក់មុខព្រួញស្ដារប្រជាប្រិយភាពឲ្យគណបក្សភឿថៃឲ្យកាន់តែមានមុខមាត់សាជាថ្មីម្ដងទៀត ក្រោយខេត្តមួយនេះចាញ់សំឡេងឆ្នោតយ៉ាងច្រើនក្រាស់ក្រែលទៅលើបក្សចលនាឆ្ពោះទៅមុខ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសទណ្ឌបានរយៈពេល ៦ ខែ ដោយសារតែស្ថានភាពរបស់លោកស៊ីទៅនឹងលក្ខខណ្ឌនៃការលើកលែងទោសដូចជា លោកស្ថិតក្នុងចំណោមទណ្ឌិត ៩៣០ ដែលចាត់ទុកជាមនុស្សចាស់ និងមានជំងឺ ឬមានអាយុលើស ៧០ ឆ្នាំ បូករួមទាំងស្នាដៃបម្រើប្រទេសជាតិនៅពេលកន្លងមកផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជាអាចមានផ្គររន្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


